CamNews

ទេសចរណ៍ 

ទស្សនាអគារបាញ់ទឹកដ៏ស្រស់ស្អាតនៅ Chicago


USA៖ សួនឧទ្យាន Millennium Park នៅ រដ្ឋ Chicago គឺជាសួនឧទ្យានមួយកន្លែងដែលមាន
ពលរដ្ឋចូលចិត្តមកកំសាន្ត អង្គុយលេង អានសៀវភៅ ជារឿយៗ។ ប៉ុន្តែអ្វីដែលទាក់ទាញមនុស្ស
ម្នាទាំងឡាយនោះ គឺនៅក្នុងឧទ្យាននេះមានអគារបាញ់ទឹកភ្លោះ Crown Fountain ដ៏ស្រស់ស្អាត។

អគារបាញ់ទឹកភ្លោះនេះត្រូវបានរចនាដោយសិល្បករជនជាតិអេស៉្បាញម្នាក់ឈ្មោះ Jaume Plensa
និងក្រោមការឧបត្ថមពីគ្រួសារ Crown Family ជាទឹកប្រាក់ចំនួន ១០ លានដុល្លាសហរដ្ឋ។ អគារភ្លោះ
នេះ មានកំពស់ខ្ពស់ល្មម ១៥ម៉ែត ហើយអ្វីដែលពិសេសនោះ គឺអគារនេះមិនត្រឹមតែចេះបាញ់ទឺក
ប៉ុណ្ណោះទេ វាថែមទាំងបានបំពាក់នូវអំពូលកញ្ចក់ LED ដែលអាចបំភ្លឺមុខមនុស្សដែលមានចលនា
បានថែមទៀតផង។

សូមបញ្ជាក់ថារូបមុខមនុស្សនៅលើកញ្ចក់អំពូលនេះ គឺជារូបពលរដ្ឋប្រហែល ១ពាន់នាក់ខុសៗគ្នា
ដែលរស់នៅ Chicago នេះតែម្តង៕

ដោយ៖ មិនា
ប្រភព៖ view


Tags: tour relax