ប្លែកៗ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា នៅឯតំបន់វាលខ្សាច់នៃរដ្ឋ Utah ឯណ្ណោះវិញ គេឃើញមានផ្ទះវីឡាកើនឡើង កាន់តែ
ច្រើន ដែលនេះ ត្រូវបានបង្កើតដោយអ្នកមានម្នាក់ សម្រាប់ជួលអោយអ្នក ដែលមកកំសាន្ដ
នៅតំបន់វាលខ្សាច់នោះ។
ប្រភពខាងលើបានអោយដឹងថា កន្លែងកំសាន្ដ និងស្នាក់នៅ ដែលមានផាសុខភាពនេះ គឺមាន
ឈ្មោះថា Sleek Amangiri ត្រូវបានលាតសន្ទឹងឡើងលើផ្ទៃដីប្រមាណជា ៦០០ acres ស្ថិត
នៅចំកណ្ដាលវាលខ្សាច់ ក្នុងតំបន់ Canyon នៃរដ្ឋ Utah សហរដ្ឋអាមរិក។
គួរបញ្ចាក់ថា Amangiri គឺតែងតែទទួលបាន ពីភ្ងៀវអ្នកមានៗ ដែលតែងតែប្រើយន្ដហោះ
ផ្ទាល់ខ្លួនរបស់គេ ក្នុងការធ្វើដំណើរមកកំសាន្ដ។ នៅទីនោះផងដែរ ភ្ងៀវទេសចរណ៍ទាំង
អស់អាចទស្សនាវាលខ្សាច់ដ៏កម្រ ដែលអមទៅដោយទឹកបឹង ដែលមាននៅទីនោះ និងផ្ទះ
វីឡា ដ៏ល្អប្រណិត ដែលក្នុងមួយយប់ គឺចំណាយដល់ទៅ ៧០០០ ដុល្លារឯណ្ណោះ៕
ដោយ៖ នារី
ប្រភព៖ dailymail