ព្រែកជីកឱស្រីស្រណោះគឺជាតំបន់ទេសចរណ៍មួយដែលមានភាពទាក់ទាញនៅក្នុងខេត្ត
កោះកុងដែលទទួលបានការចូលរួមទស្សនាពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ព្រែកជីកឱស្រីស្រណោះឋិតនៅក្នុងភូមិ ឆ្មារបាក់ ដែលនៅចំងាយប្រមាណ ៦គីឡូម៉ែត ពី
ក្រុងកោះកុង។ នៅពេលទៅដល់ ភ្ញៀវទេសចរតំរូវឲ្យជួលឡានជិះទៅកាន់ព្រែកជីក ដែល
ចំនាយពេលប្រហែល១០នាទីទៀតទើបទៅដល់។
លោកអ្នកពិតជារំភើបចិត្តជាមួយនឹងទេសភាពធម្មជាតិ ទឹកហូរ ផ្កាព្រៃដ៏ច្រើន ដែលបាន
ធ្វើការអភិរក្សបានល្អ។ លោកអ្នកនឹងមានអារម្មណ៍ធូរស្បើយពីការមមារញឹកនឹងការងារ និង
ស្រស់ថ្លាជាក់ជាពុំខាន៕
ដោយ៖ មិនា
ប្រភព៖ tourismcam