CamNews

ជីវិត និងការងារ 

កូរ៉េខាងជើង ៖ តំបន់ជិះស្គីទឹកកក ប្រណិតបំផុត បើកធ្វើអាជីវកម្ម តែ​មិន​ទាន់​ស្វាគមន៍​ ជន​បរទេស

តំបន់ជិះ​ស្គី​លើ​ទឹកកករបស់កូរ៉េខាងជើង ត្រូវបានគេវាយតម្លៃថា មានលក្ខណៈប្រណិត និងបរិយា
កាសល្អ សម្រាប់ការលំហែកាយ និងមានប្រជាជនកូរ៉េខាងជើងមកលេងកំសាន្ដច្រើន ក្នុងពេល
ដែលទេសចរបរទេស កំពុងរង់ចាំការអនុញ្ញាតឱ្យចូលទស្សនា។



តំបន់ជំរឹលទឹកកក Masik របស់កូរ៉េខាងជើង (CNN)


Simon Cockerell គឺជាមគ្គុទេសក៍ទេសចរណ៍នៃក្រុមហ៊ុនទេសចរណ៍ Koryo Tours   មានទីស្នាក់
ការនៅក្រុង ប៉េកាំង ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដ៏តិចតួច ធ្វើសកម្មភាពបម្រើ
សេវា​កម្មទេសចរណ៍ នៅកូរ៉េខាងជើង។ Simon Cockerell បានចែករំលែកនូវព័ត៌មានស្ដីអំពីដំណើរ
ទេសនៅប្រទេសដ៏អាថ៌កំបាំងនេះ នៅលើប្លក់ និងបានរៀបរាប់អំពីការជួបជុំដ៏គួរឱ្យភ្ញាក់ផ្អើល។

Cockerell សរសេរថា ៖ “នៅពេលខ្ញុំបានទៅដល់តំបន់ជិះស្គីទឹកកក Masik កាលពីថ្ងៃទី ១២ មករា
ពេលនោះ ខ្ញុំបានជួប Dennis Rodman”។ អតីតកីឡាករបាល់បោះជនជាតិអាមេរិក រូបនេះ កាល
ណោះ កំពុងធ្វើទស្សនកិច្ចនៅតំបន់ជិះស្គីទឹកកក ក្នុងដំណើរមួយដែលត្រូវបានគេផ្សព្វផ្សាយយ៉ាង
ទូលំទូលាយ ដើម្បីអបអរថ្ងៃខួបកំណើតរបស់មេដឹកនាំ Kim Jong-un ។

ការជួបជុំដ៏ពិសេសមួយទៀត នោះគឺការទស្សនាក្រុមចម្រៀងសម័យដ៏ល្បីឈ្មោះរបស់កូរ៉េខាង
ជើង Moranbong ដែលមានសមាជិក ២០រូប ត្រូវបានលោក Kim Jong-un ជ្រើសរើសដោយផ្ទាល់។

Cockerell សរសេរបន្ដថា ៖ “យុវនារីជាច្រើន បានរៀនធ្វើម៉ូដសក់ តាមក្រុមតារាចម្រៀងនេះ
ហើយ ពួកបុរសៗ ក៏សម្ដែងការគាំទ្រច្រើនផងដែរ។ ក្រុមតន្ដ្រីនេះ មកកាន់តំបន់ជិះស្គីទឹកកក
ដើម្បីកំសាន្ដ ពួកនាងស្រស់ស្អាតខ្លាំងណាស់។ ទាស់តែម្យ៉ាង គឺពួកនាងមិនបានចុះមកកាន់បារ
នៃសណ្ឋាគារ នាពេលព្រលប់ដើម្បីឱ្យអ្នករាល់គ្នាបានស្គាល់នោះទេ”។

តម្លៃសំបុត្រចូលមកកំសាន្ដនៅតំបន់នេះ មិនទាន់ត្រូវបានគេកំណត់ជាចុងក្រោយនៅឡើយ ប៉ុន្ដែ
Cockerell សន្និដ្ឋានថា វានឹងមានតម្លៃប្រហែល ៤១ដុល្លារ/ថ្ងៃ ដោយមិនរួមបញ្ចូលថ្លៃបន្ទប់ស្នាក់
នៅ។ ចំណែកតម្លៃបន្ទប់ស្នាក់នៅវិញ គឺប្រហែល ជិត ២០ដុល្លារ។


CNN ដកស្រង់សំដីរបស់ Cockerell ឱ្យដឹងថា សណ្ឋាគារនៅទីនេះ ពិតជាប្រណិត និងមានផា
សុខ​ភាព។ ក្នុងអាគារចំនួនពីរ គឺមានប្រហែល ១២០ បន្ទប់ មានអាងហែលទឹកមួយ មានភោជ
នីយដ្ឋានបារ បន្ទប់ការ៉ាអូខេ ឬបន្ទប់ស្ទីម។ល។

តំបន់ជិះស្គីទឹកកកនេះ មានផ្លូវសម្រាប់ជិះស្គី ចំនួន ១១ផ្លូវ ក្នុងនោះ មាន ២ផ្លូវសម្រាប់អ្នកទើប
ចូលលេងថ្មី។ នៅទីនេះ មានមគ្គុទេសក៍ក្នុងស្រុកជាច្រើនរូប និយាយភាសាអង់គ្លេស ប៉ុន្ដែពួក
គេមិនចូលរួមជិះស្នោះទេ ភារកិច្ចបង្ហាត់អ្នកមិនទាន់ចេះ គឺទុកឱ្យក្រុមគ្រូបង្វឹកដទៃ។

បើទោះជាត្រូវបានគេសង្ឃឹមថា នឹងមានភ្ញៀវបរទេសជាច្រើនមកទស្សនាកំសាន្ដ ប៉ុន្ដែ Cockerell
យល់ថា តំបន់ជិះស្គីទឹកកកកនេះ ហាក់ដូចត្រូវបានសាងសង់ឡើង សម្រាប់តែប្រជាជនកូរ៉េខាង
ជើងតែប៉ុណ្ណោះ។

Cockerell ឱ្យដឹងថា ៖ “ចំនួនប្រជាជនកូរ៉េខាងជើងដែលបានមកកំសាន្ដនៅទីនេះ ពិតជាមាន
ច្រើន បើទោះវាទើបត្រូវបានសម្ពោធដាក់ឱ្យដំណើរការ កាលពីចុងខែធ្នូ ២០១៣ ហើយវាគឺជា
តំបន់ដែលនៅដាច់ស្រយាល ចំណែកផ្លូវធ្វើដំណើរមកកាន់តំបន់នេះ មានការលំបាកខ្លាំង”។

ភ្ញៀវបរទេសមិនអាចហៅទូរស័ព្ទមកកក់បន្ទប់សណ្ឋាគារ ពួកគេត្រូវឆ្លងកាត់ក្រុមហ៊ុនទេសចរណ៍
ដូចជា Koryo ។ ក្រុមហ៊ុនរបស់ Cockerell កំពុងតែរង់ចាំការពិចារណា ពីមន្ដ្រីការទូតនៃក្រុងព្យុង
យ៉ាង ដើម្បីអនុញ្ញាតឱ្យភ្ញៀវបរទេស បានមកកំសាន្ដក្នុងជិះស្គីទឹកកកក Masik នេះ។ Cockerell
សរសេរនៅលើប្លន់ថា ក្រុមមន្ដ្រីកូរ៉េខាងជើង បានប្រាប់ថា ពួកគេត្រូវពិចារណាឱ្យបានគ្រប់ជ្រុង
ជ្រោយ ចំពោះប្រការនេះ។


គួររំឭកថា តំបន់ជិះស្គីលើទឹកកក Masik ត្រូវបានសម្ពោធឱ្យដំណើរការ កាលពីថ្ងៃទី ៣១ធ្នូ ឆ្នាំ
២០១៣ ក្រោយពីសាងសង់យ៉ាងប្រញាប់ប្រញាល់តាមបញ្ជារបស់មេដឹកនាំ Kim Jong-un ។ តំបន់
នេះ ត្រូវបានសាងសង់ឡើង ដោយចំណាយទឹកប្រាក់ប្រហែល ៣០០លានដុល្លារអាមេរិក។ នៅ
ក្នុងតំបន់នេះ មានផ្លូវសម្រាប់ជិះស្គីចំនួន ១១ និងមានប្រវែងសរុប ១១០គីឡូម៉ែត្រ មានសណ្ឋា
គារមួយ មានចំណតឧទ្ធម្ភាគចក្រមួយ និងប្រព័ន្ធទោងខ្សែកាបដែលត្រូវបានគេជឿថា នាំចូលពី
ប្រទេសចិន។ តំបន់លំហែកាយនេះ ត្រូវបានកូរ៉េខាងជើង ប្រកាសថា មានលំដាប់ពិភពលោក។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ហាងកាហ្វេមិនគិតថ្លៃអ្វីទាំងអស់ លើកលែងតែ កន្លែងអង្គុយ

សេដ្ឋីរបស់ Starbucks ៖ បង្កើតក្ដីស្រមៃ ពីតំបន់សំបុកកណ្ដុរ

កូរ៉េខាងជើង ពិតជាមិនវេទនា ដូចធ្លាប់បានដឹង តាមរយៈព័ត៌មាន?


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNN/Youtube


Tags: North Korea Masik Simon Cockerell Kim Jong-un ski resort business