CamNews

ទេសចរណ៍ 

Cameron តំបន់ខ្ពង់រាបដ៏ស្រស់បំព្រង ម៉ាឡេស៊ី


ភ្ញៀវទេសចរដែលស្រមៃចង់ទៅលេងប្រទេសម៉ាឡេស៊ី តែងប៉ងស្រមៃចង់ទៅទស្សនា
ប៉មភ្លោះ  Petronas  ប៉ុន្តែលោកអ្នកសូមកុំភ្លេចនូវ  កន្លែងកំសាន្តទេសភាពធម្មជាតិដ៏
មនោរម្យមួយទៀតគឺ តំបន់ខ្ពង់រាប Cameron។

ខ្ពង់រាប Cameron លាតសន្ធឹងដល់ព្រំប្រទល់ខេត្ត Perak។ តំបន់នេះបានទាក់ទាញភ្ញៀវ
ទេសចរជាច្រើន ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រង។ ភ្ញៀវទេសចរអាចទៅ
លេងទឹកជ្រោះ ដើរមើលចំការតែដ៏ធំល្វឹងល្វើយ និងថតរូបលេងកំសាន្តយ៉ាងសប្បាយ។

តំបន់ខ្ពងរាបនេះត្រូវបានអភិរឌ្ឍជាតំបន់រស់នៅតាំងពីឆ្នាំ ១៩២០ ដោយអង់គ្លេស ដែល
មានប្រជាជនរស់នៅប្រហែល ៣៤ ០០០នាក់ ចំរុះដោយពូជសាសន៍ ម៉ាឡេ ចិន ឥណ្ឌា
និងជាតិភាគតិច៕

រូបភាព៖ ចំការតែនៅខ្ពង់រាប Cameron

 

រូបភាព៖ ទឹកជ្រោះ (ឆ្វេង) នៅខ្ពង់រាប Cameron និងព្រៃព្រឹក្សា (ស្តាំ)

ដោយ៖ មិនា

ប្រភព៖ touropia


Tags: tour relax