CamNews

ព័ត៌មានអន្តរជាតិ 

បារលក់ស្រាក្រឡុង ឈ្មោះ "អ្នករំលោភ" ត្រូវគេកំទេច នៅឥណ្ឌា

ឥណ្ឌា ៖ ស្ដ្រីជនជាតិឥណ្ឌាមួយក្រុម ទើបតែបានកំទេចបារមួយកន្លែងនៅក្នុងក្រុង Mumbai
ដោយសារតែបារនេះ មានលក់ស្រាក្រឡុកមួយប្រភេទដែលមានឈ្មោះថា "អ្នករំលោភ"។

ក្រុមស្ដ្រីដែលពោរពេញដោយកំហឹង បាននាំគ្នាសម្រុកចូលក្នុងបារដ៏ល្បីឈ្មោះមួយ មានឈ្មោះ
ថា Bonobo ដែលស្ថិតនៅក្នុងក្រុង Mumbai ព្រមទាំងបានហែកបញ្ជីមុខម្ហូប ភេសជ្ជៈ និងវាយ
បុគ្គលិក អ្នកលាយស្រាក្រឡុង ព្រោះតែបារមួយនេះ ទើបតែបានឧទ្ទេសនាមនូវស្រាក្រឡុក
មួយប្រភេទ ដែលត្រូវគេដាក់ឈ្មោះថា "អ្នករំលោភ" ។

អ្នកស្រី Vidya Chavan ជាសមាជិកនៃក្រុមមួយក្នុងប្រទេសឥណ្ឌា បានថ្លែងប្រាប់ ទំព័រ ITN
ថា ៖ "យើងបានដឹងថា ស្រាក្រឡុងមួយប្រភេទដែលមានឈ្មោះថា អ្នករំលោភ ត្រូវបានគេលក់
នៅបារ Bonobo នេះ។ វាពិតជាគួរឱ្យអាម៉ាស់ណាស់ នៅពេលដែលគេមិនចាត់ទុកការរំលោភ
ជាទោសមួយ ហើយបែរជាប្រើប្រាស់វាតាមចិត្តបែបនេះ"។ អ្នកស្រីយល់ថា ម្ចាស់បាននេះ ហាក់
ដូចជាយល់ថា វាជាការលេងសើច និងមិនគោរពដល់សិទ្ធិស្ដ្រី។

ស្ដ្រីទាំងនេះ បានទាមទារឱ្យក្រុមនគរបាលចាប់ខ្លួនលោក Nevile ដែលជាអ្នកប្រកាសដាក់លក់
ប្រភេទស្រាក្រឡុកនេះផងដែរ។

គួររំលឹកថា ប្រជាជននៃប្រទេសឥណ្ឌាកំពុងមានការខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីមានករណីរំលោភ
និស្សិតស្រីម្នាក់ ដោយក្រុមបុរសមានគ្នាច្រើននាក់ នៅលើរថយន្ដក្រុង ក្នុងក្រុង New Delhi កាល
ពីចុងខែធ្នូ។ ករណីនេះបានធ្វើឱ្យកើតមានបាតុកម្មជាច្រើននៅប្រទេសនេះ ព្រមទាំងមានការជជែក
អំពីអំពើរំលោភផ្លូវភេទសំដៅលើស្ដ្រី នៅទូទាំងពិភពលោក៕

 

ដោយ ៖ សីហា
ប្រភព ៖ VE


Tags: vandalize bar cocktail India