CamNews

គ្រោះថ្នាក់ 

លេងតោងបាល់យក្សលើទឹកកក ពេលបាល់យក្សធ្លាក់ជ្រោះ ស្លាប់ខ្លួនភ្លាមៗ

 
រុស្ស៊ី៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា
នៅប្រទេសរុស្ស៊ីឯណ្ណោះវិញ មានរឿងគ្រោះថ្នាក់ដោយចៃដន្យមួយ រហូតដល់បាត់បង់ជីវិត
បរុសម្នាក់ ដែលគួរអោយអាណិតអាសូរបំផុត។

រឿងរ៉ាវដែលបណ្ដាលអោយ បាត់បង់ជីវិតបុរសម្នាក់នេះ បានកើតឡើងនៅលើវាលទឹកកក
មួយ នៅប៉ែកខាងត្បូង នៃប្រទេសរុស្ស៊ី ខណៈដែលលោក Denis Burakov មានវ័យ ២៧ឆ្នាំ
ត្រូវបានបាល់ដ៏ធំ នៅលើវាលទឹកកក រត់ធ្លាក់ចូលជ្រោះ ដោយនាំយករូបលោកទៅជាមួយ
ផងនោះ។


លោក Vladimir Scherbov មានវ័យ ៣៣ឆ្នាំ ដែលជាមិត្ដភ័ក្ររបស់លោក Denis បាននិយាយ
ថា​ កាលពីម្សិលមិញនេះ​ ពូកគេបានទៅលែងវាលទឹកកក ហើយនៅទីនោះ គឺមានការលេង
តោងបាល់ធំ លើទឹកកក ចៃដន្យស្រាប់តែបាល់នោះ បានរមៀលចូលទៅក្នុងជ្រោះ ហើយក៏
បាននាំ Denis ទៅជាមួយផងដែរ។ Denis គឺត្រូវបានស្លាប់ ក្នុងមន្ទីពេទ្យ ខណៈដែល.ករបស់
គាត់បានបាក់។



ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់បុរសនេះ គឺជារឿងមួយ ដែលគួរអោយសោកស្ដាយបំ
ផុត ស្របពេលដែល លោកបានបន្សល់ទុកនូវ ភរិយាដ៏ស្រស់ស្អាតម្នាក់ និងកូនស្រីតូច ពីរ
នាក់អោយរស់កំព្រាឯកាក្នុងលោក៕

គ្រួសាររបស់លោក Denis

ដោយ៖ នារី
ប្រភព៖ newsday

 


Tags: Unbelievable,  dangerous,  deathm Denis,  Russia