មានបុរសពីរនាក់ជាមិត្តសម្លាញ់នឹងគ្នា ដែលយូរៗទើបបានជួបគ្នាម្តង។ នៅថ្ងៃមួយពួកគេ
ទាំងពីរនាក់បានណាត់ជួបគ្នា អង្គុយញ៉ាំទឹកនៅហាងកាហ្វេ ដើម្បីសួរសុខទុក្ខគ្នា។
បុរស "ក" ៖ សព្វថ្ងៃនេះឯងយ៉ាងម៉េចហើយ? សុខសប្បាយជាទេ?
បុរស "ខ" ៖ មានអីសុខសប្បាយជាធម្មតាទេ ! ចុះឯងវិញ?
បុរស "ក" ៖ អញក៏សុខសប្បាយដូចឯងដែរ។ និយាយចឹង ហេតុអីឥឡូវឯងធាត់ម្ល៉េះ?
បុរស "ខ" ៖ អ្ហា ! មិនមានអីទេ គ្រាន់តែប្រពន្ធរបស់អញ នាងធ្វើការនៅរោងចក្រផលិត
នំបុ័ង ហើយរោងចក្រផ្តល់ដល់នាងជាផលិតផល គឺនំបុ័ងនេះឯង អញស៊ីឡើងធាត់ហើយ។
ចុះឯងវិញ ឥឡូវដូចជាស្គមជាងមុនម្ល៉េះ?
បុរស "ក" ៖ មកពីប្រពន្ធអញដូចប្រពន្ធរបស់ឯងចឹង! រោងចក្រដែលនាងធ្វើការ ក៏ផ្តល់ដល់
នាងវិញជាផលិតផលដែរ។
បុរស "ខ" ៖ ជាអ្វីទៅ? ហើយនាងធ្វើការនៅណា?
បុរស "ក" ៖ គឺនាងធ្វើការនៅរោងចក្រស្រោមអនាម័យហ្នឹង !
បុរស "ខ" ៖ អើ, ចប់ប៉ារ៉យ ! ចឹងបានឯងស្គម :D
ដោយ៖ សិលា