CamNews

តារា 

ក្មេងស្រី អាយុ ៨ ឆ្នាំ អ្នកគាំទ្រ​ Justin Bieber សរសេរសំបុត្រ សួរទៅថា " ហេតុអ្វីធ្វើបែបនេះ " ?

មួយរយៈ ចុងក្រោយនេះ Justin Bieber ត្រូវបាន មហាជន និងអ្នកគាំទ្រ អាក់អន់ ស្រពន់ចិត្ត ជាខ្លាំង ជាមួយនិង ទង្វើរបស់គេ ដែលបាន ធ្វើកន្លងមក ហើយមិនដែល ចេះកែខ្លួន សោះឡើយ ។ ថ្មីៗនេះ ក៏ត្រូវបាន ប៉ូលិសចាក់ ដាក់គុក អស់មួយយប់ ទៀតដោយសារ ប្រណាំឡាន ខុសច្បាប់ ។


ដោយសារតែ រឿងកើតឡើង ជាច្រើននេះ បានធ្វើអោយ អ្នកគាំទ្រ ជាក្មេងស្រី ម្នាក់ដែល នាងទើប តែមាន អាយុ ៨ ឆ្នាំប៉ុណ្ណោះ បានដាច់ចិត្ត សរសេរ សំបុត្រ សួរទៅកាន់ Justin Bieber ថាហេតុអ្វី ?

View image on Twitter

នៅក្នុងសំបុត្រ របស់ Serafina មកពីរដ្ឋ Ohio បាននិយាយថា នាងចូលចិត្ត បទចំរៀង របស់ Justin Bieber ណាស់ហើយ នាងតែងតែ រាំជាមួយ និងបទ ទាំងនោះ ។ នាងពិតជា អាក់អន់ ចិត្តខ្លាំង​ណាស់ នៅពេលដែល នាងបាន​ ដឹងថា Justin Bieber បានជាប់គុក ។ នាងសួរថា ហេតុអ្វី ក៏ទៅ​ប្រណាំង ឡានខុសច្បាប់ ទាំងនោះ តើ Justin មិនបានដឹងទេឬ ថាវាខុសច្បាប់ ? នាងបន្តថា នាង​បានអាន សៀវភៅ និងមើលរឿង របស់ Justin អស់ហើយ Justin ពិតជាមាន ជីវិតល្អមែន តែ Justin ឥលូវនេះ បានលះបង់ ជីវិតខ្លួន ទៅអោយ គ្រឿងញៀន ហើយ ។ នាងបន្តថា តាំងតែពី នាងកើត​មក នាងត្រូវបាន បង្រៀនថា អោយជៀសឆ្ងាយ ពីគ្រឿងញៀន ហើយឥលូវនេះ និមិត្តរូប របស់នាង ចាប់ផ្តើម ញៀនទៅវិញ ។ ជាបញ្ចប់ នាងចង់អោយ Justin Bieber គិតពិចារណា មើល ថាតើខ្លួន បានធ្វើអ្វីខ្លះ កន្លងមក ?


Ami ត្រូវជា ម្តាយរបស់ Serafina បានលើកយក ការចាប់ខ្លួន នេះមកធ្វើជា ឧទាហារណ៍ និងផ្តល់ ដំបូន្មានល្អៗ ។ ក្រោយមក Serafina ក៏ចង់សរសេរ សំបុត្រនោះ ហើយសង្ឃឹមថា Justin Bieber បានឃើញវា ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ metro 


Tags: star singer justin bieber music entertainment police miami florida ohio fan