CamNews

តារា 

ហង្ស ម៉ារីនី ជាមន្ទិល សង្ស័យថា មានអ្នកឧបត្ថម្ភ បើកហាងលក់គ្រឿងក្លែម

ភ្នំពេញ៖ ទើបតែលេចវត្តមាន នៅលើវិថីសិល្បៈ មិនទាន់បានប៉ុន្មានផង តារាស្រីរាងតូចច្រឡឹង ចង្កេះអង្ក្រង ហង្ស ម៉ារីនី កំពុងតែមានយឺអ៊ុនឡើងខ្ពស់ ខណៈថ្មីៗនេះ នាងបានក្លាយទៅជាថៅកែហាង លក់គ្រឿងក្លែម វ័យក្មេង បន្ទាប់ពីអាជីពសិល្បៈសព្វថ្ងៃ ក៏កំពុងតែមានទីផ្សារ។

ប្រភពពីរង្វង់អ្នកសិល្បៈ បានបង្ហើបថា កញ្ញា ហង្ស ម៉ារីនី បច្ចុប្បន្ននេះបានចំណាលុយ ប្រមាណជិត១ម៉ឺនដុល្លារ បើកមុខជំនួញផ្ទាល់ខ្លួន គឺហាងលក់គ្រឿងសមុទ្រ លក្ខណៈទ្រង់ទ្រាយធំមួយកន្លែងដែលមានទីតាំងផ្លូវ លេខ៥៣ ជិតហាង Hello4U ម្តុំផ្សារសូរិយា។ ម្យ៉ាងទៀតទន្ទឹមគ្នានេះ នាងក៏ត្រៀមចំណាយលុយរាប់ម៉ឺនដុល្លារ ទិញរថយន្តស៊េរីទំនើបមួយគ្រឿងទៀត បន្ទាប់ពីប្រកាសលក់រថយន្តចាស់ កាម៉ារីបាឡែនដាច់នោះ ។

ប្រភពបាននិយាយទៀតថា លុយដែលនាងបានចំណាយ ទាំងការបើកហាង និងត្រៀមដើម្បីទិញរថយន្តស៊េរីទំនើប សរុបចូលគ្នាខ្ទង់ រាប់ម៉ឺនដុល្លារ ទំនងគឺបានមកពីការឧបត្ថម្ភ របស់ប្រុសស្នេហ៍អាណិកជនខ្មែរ រស់នៅក្រៅប្រទេស ព្រោះថា បើសំអាងលើការងារសិល្បៈរបស់នាង បច្ចុប្បន្នគឺប្រហែលជាមិនអាច មានលទ្ធភាព បានប្រាក់យ៉ាងឆាប់រហ័ស បែបនេះទេ។

ប្រភពខាងលើ បានបន្ថែមថា ចំពោះហាងលក់គ្រឿងក្លែមរបស់ ហង្ស ម៉ារីនី មានឈ្មោះថា «ម៉ារីនី ១៦៨» នេះគឺនាងទើបនឹងបើកបានប្រមាណជា ៤ឬ៥ខែប៉ុណ្ណោះ។ ជាមួយគ្នានេះ ក៏មានដំណឹងថា នាងមានគម្រោងពង្រីកទីតាំងថ្មីមួយកន្លែងទៀត ខណៈការរកស៊ីបច្ចុប្បន្នកំពុង ទទួលបានជោគជ័យ ទៅមុខបណ្តើរៗនោះ។

គេហទំព័រ LookingTODAY មិនអាចសុំការបកស្រាយបន្ថែមពី កញ្ញា ហង្ស ម៉ារីនី បាននៅឡើយទេ នារព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នេះ ។
តារាសម្តែងវ័យក្មេងកញ្ញា ហង្ស ម៉ារីនី តាមការសង្កេតឃើញ អំឡុងពេលមួយរយៈចុងក្រោយ នេះសន្ទុះនៃការដណ្តើម បានទីផ្សារសិល្បៈ ក្នុងស្រុករបស់នាង ក៏មានការរីកចម្រើនខ្លាំងដែរ។ ម្យ៉ាងទៀតតារាស្រី ហង្ស ម៉ារីនី ក៏អាចក្តាប់បានឱកាសចេញ សម្តែងរឿងបានច្រើន ជាបន្តបន្ទាប់ទៀត ដែលជាអំណោលផលល្អ សម្រាប់ការសាងកេរ្តិ៍ឈ្មោះ ឲ្យល្បីល្បាញ ពីវិស័យមួយនេះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Hang mariny Star news local news