CamNews

តារា 

ក្រោយលោក ម៉ា សេរី ស្លាប់ សុគន្ធ នីសា បំផុស​​​មហាជនប្រុងប្រយ័ត្នរឿងមួយ នោះគឺ...

(ភ្នំពេញ)៖ តារាចម្រៀងស្រីរូបស្រស់ និងជាអតីតគូស្នេហ៍កវីនិពន្ធ លោក សុខ ជំនោ គឺកញ្ញា សុគន្ធ នីសា មុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង បានសរសេរ បំផុសស្មារតីឲ្យមជ្ឈដ្ឋានមហាជន ត្រូវមានការប្រុសប្រយ័ត្នខ្ពស់ ចំពោះសុខភាពផ្ទាល់ខ្លួន ស្របពេលដែលពិធីករកម្មវិធីកីឡាដ៏ល្បី លោក ម៉ា សេរី បានទទួលមរណភាព ដោយសារជំងឺមហារីកថ្លើម គួរឲ្យសោកស្តាយបំផុត។



ជាមួយគ្នា នៃការបង្ហោះរូបភាព ដែលនាងបានចូលរួមបុណ្យសព លោក ម៉ា សេរី ដែលជាអ្នកធ្លាប់មានគុណ តាមរយៈការនិពន្ធបទ «អរគុណភាពក្រ» កញ្ញា សុគន្ធ នីសា បានលើកឡើងថា «ថ្ងៃនេះទើបត្រឡប់មកពីពិធីបុណ្យសព លោកពូ ម៉ា សេរី នាងខ្ញុំពិតជាសោកស្តាយ និងតក់ស្លុត ចំពោះការបាត់បង់មនុស្សដ៏ល្អ និងគួរឲ្យគោរពដូចជា លោកពូ ម៉ា សេរី បានលាចាកលោក កាលពីព្រឹកមិញនេះ ដោយរោគាពាធ គឺជំងឺមហារីក ហើយនាងខ្ញុំក៏សូមឲ្យបងប្អូនគ្រប់រូប មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះសុខភាពខ្លួនឯង!»។



តារាចម្រៀងមុខមានមន្តស្នេហ៍ កញ្ញា សុគន្ធ នីសា បានបន្ថែមទៀតថា «ជំងឺមហារីកនេះ ពិតជាកាចសាហាវណាស់ វាបានឆក់យកជីវិតមនុស្សជាច្រើន ហើយនាងខ្ញុំបានជួបប្រទះ ការបាត់បង់មនុស្សដ៏គួរឲ្យគោរពជុំវិញខ្លួន ច្រើននាក់មកហើយ ដោយសារជំងឺនេះ ដូចជាម្តាយរបស់កញ្ញា ឈិត សុវណ្ណបញ្ញា និងលោក ជុំ ប៊ុនធឿន ជាដើម ។ នាងខ្ញុំសូមឲ្យបងប្អូន ថែរក្សាសុខភាពខ្លួន និងធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ ទើបអាចព្យាបាលបានទាន់ពេលវេលា!»។

សូមបញ្ជាក់ថា ការបាត់បង់ពិធីករ កម្មវិធីព័ត៌មានកីឡាដ៏ល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ CTN, My TV និង CNC លោក ម៉ា សេរី បានធ្វើឲ្យមហាជន ព្រមជាមួយអ្នកគាំទ្រលោកជាច្រើន បានសម្តែងក្តីរន្ធត់ចិត្ត ជាមួយការផ្ញើសារចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារសព យ៉ាងច្រើនកុះករ ផងដែរ៕

-ការពិតពីក្រោយរឿង យុគ ចិន្តា មិនចូលរួមក្នុងថ្ងៃបុណ្យសព្វ លោក ម៉ា សេរី ដែលជាអ្នកធ្វើការក្រោមដំបូលតែមួយ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Sokun nisa