ប្លែកៗ ៖ សារព័ត៌មានចិន South China Morning Post បានចេញផ្សាយនូវអត្ថបទសារព័ត៌មាន ដែល ចម្លែកហួសពីការស្មានប្រចាំឆ្នាំ នោះគឺ ជាប្រធានបទក្តៅ វិស្វករកុំព្យូទ័រម្នាក់បានលួចទឹកដោះមិត្តរួម ការងាររបស់ខ្លួន រួចផឹក និងលិឍទឹកដោះទាំងនោះ ។ ច្រើនជាងការលួច ផឹក និងលិឍទឹកដោះ មិត្តរួមការងារ បុរស ម្នាក់នោះ បានផ្ញើសារអនាមិកទៅកាន់នារីដែលជាម្ចាស់ទឹកដោះ និងជាក្រុមការងារនោះ អួតពីការ លួចបានសម្រេចនូវទឹកដោះរបស់នាង ហើយច្រើនជាងនេះ គេបានផ្ញើរូបអាសអាភាស រូបលឹង្គ ទៅ កាន់នារីជាជនរងគ្រោះថែមទៀតផង ហើយមូលហេតុដែលនាំឲ្យបុរសរៀបការរួច បែកគំនិតលួចនិង ផឹកទឹកដោះមិត្តស្រីរួមការងារយ៉ាងដូច្នេះ ត្រូវបានប្រភពទម្លាយថា មកពីគាត់ Stress ការងារខ្លាំងពេក ។
យោងតាមសេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ករណីដ៏កម្រខាងលើបានកើតឡើង តាំងពីខែ មីនា មកម្ល៉េះ តួយ៉ាង បុរសរៀបការប្រពន្ធរួច វ័យ ៣៧ឆ្នាំ ដែលមានឈ្មោះថា លោក Lam Chung-kan ត្រូវជាជនសង្ស័យនោះ បាន សម្រេចចិត្តលួចទឹកដោះមិត្តស្រីរួមការងារមួយដប នៅទីតាំងកើតហេតុដែល ជាបន្ទប់ដាក់គ្រឿងបរិភោគទុកសម្រាប់ញ៉ាំ ។
ក្រោយពីមានការស៊ើបអង្កេត តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព បញ្ជាក់ច្បាស់ឲ្យដឹងថា លោក Lam គឺ ជាបុគ្គលតែម្នាក់គត់ដែលបានប្រើទូរស័ព្ទ ចំពេលតែមួយ ដែលរូបភាពអនាមិកផ្ញើទៅកាន់នារីរងគ្រោះ ។ ជាក់ស្តែងប៉ូលីសពិតជាបានរកឃើញ រូបភាពអាសអាភាសនៅក្នុងទូរស័ព្ទពិតប្រាកដមែន ។ ប្រភព សារព័ត៌មានបន្តឲ្យដឹងថា ដើមខែនេះ លោក Lam បានសារភាពពីសកម្មភាពលួចរបស់ខ្លួនទៅកាន់ តុលាការក្រុងហុងកុង ខណៈមេធាវីការពារក្តីរបស់លោក បញ្ជាក់ឲ្យដឹងថា ជនសង្ស័យពិតជាសុំទោស សម្រាប់ការធ្វើយ៉ាងដូច្នេះ គាត់ទើបតែបានធ្វើសកម្មភាពលួចលើកទីមួយនោះទេ ពីព្រោះថា គាត់ចង់ ផឹកទឹកដោះ ដើម្បីបំបាត់ Stress ពីសម្ពាធការងារ ។ នៅថ្ងៃពុធនេះ តុលាការបានសម្រេចផ្តន្ទាទោស លោក Lam ឲ្យជាប់ក្នុងការឃុំឃាំងរយៈពេល ២០០ម៉ោង ពីបទធ្វើសកម្មភាពលួចទឹកដោះមិត្តស្រីរួម មួយដបយកមកផឹក និងលិឍអស់គ្មានសល់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ចិនអនឡាញ