CamNews

តារា 

ឈិន ច័ន្ទសុធារី បង្ហាញអារម្មណ៍ ចង្អៀតចង្អល់ ពេលឃើញអ្នកកាសែត ចូលថតរូបក្នុង ពិធីកាត់ចំណងដៃ

ភ្នំពេញ៖ កម្មវិធីកាត់ចំណងដៃ របស់តារាសម្ដែង ដ៏ល្បីល្បាញ លោក សុវណ្ណ មករា និង អ្នកនាង ឈិន សុធារី បានប្រារព្ធយ៉ាង អធិកអធ័ម នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ កាំបូឌីយ៉ាណា ខណៈវត្តមាន មន្ត្រីជាន់ខ្ពស់ ក្នុងជួរ រដ្ឋាភិបាល និងអ្នកសិល្បៈល្បីៗ ជាច្រើនដួង ចូលរួមយ៉ាងច្រើកុះករ ។

ទោះបីជាយ៉ាងណា គេសង្កេតឃើញកូនកំឡោះ កូនក្រមុំ បានបង្ហាញទឹកមុខញញឹមញញែម រំភើបរីករាយឥតឧបមា នៅពេលដែលបានឃើញភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ចូលរួមអបអរសាទរ កម្មវិធីកាត់ចំណងដៃរបស់ពួកគេទាំងពីរ ដែលជាថ្ងៃដ៏វិសេសវិសាលក្នុងជីវិត និងមានអត្ថន័យបំផុត។

ក្នុងពិធីកាត់ចំណងដៃនោះ ត្រូវបានប្រភពព័ត៌មានរាយការណ៍មកថា សម្រាប់អ្នកសារព័ត៌មាន មិនត្រូវបានម្ចាស់ សាមីខ្លួន អនុញ្ញាតឲ្យចូលផ្ដិតយករូបភាព នៅខាងក្នុងពិធីទាំងមូលនោះទេ ពោលឲ្យថតរូបតែនៅខាង មុខផ្លូវចូល ប៉ុណ្ណោះ ខុសពីពិធីមង្គលការ របស់អ្នកសិល្បៈដទៃ ដែលគេស្វាគមន៍ចំពោះវត្តមានអ្នកកាសែតទៅថតរូប។ ប្រភព មិនបានបញ្ជាក់ទេថា ហេតុអ្វីបានជាមានការហាមប្រាម អ្នកសារព័ត៌មានមិនឲ្យចូលថតរូបដល់ខាងក្នុងនោះ ខណៈដែល ឈិន ច័ន្ទសុធារី និងលោក សុវណ្ណ មករា សុទ្ធតែជាអ្នកសិល្បៈល្បី សុទ្ធតែជាមនុស្សរបស់មហាជន ហើយមហាជនពិតជា ចង់ដឹងពីសកម្មភាព និងជីវិតឯកជនរបស់ពួកគេ ៕

សូមទស្សនា រូបភាពនៃពិធីកាត់ចំណងដៃរបស់ ឈិន ច័ន្ទសុធារី និងលោក សុវណ្ណ មករា ដូចខាងក្រោមនេះ៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Chin chansotheary Star news local news