ព័ត៌មានកំសាន្ត ៖ អតីតបេក្ខនារីក្នុងកម្មវិធី "The Voice Cambodia" រដូវកាលទី២ នាង សាន ស្រីឡៃ ដែលបច្ចុប្បន្ននាងកំពុងតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ ទោះបីជានាងមិនបានទទួលភាពជោគជ័យក្លាយខ្លួនជាម្ចាស់លើកពាន នៅក្នុងការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកនេះក៏ដោយចុះ ប៉ុន្តែរូបនាងនៅតែទទួលបានសម្លេងគាំទ្រយ៉ាងច្រើនលើសលប់ ។
ដោយយោងតាម Status ពី Facebook Page ផ្ទាល់របស់តារាចម្រៀង សាន ស្រីឡៃ បានឲ្យដឹងថា រូបនាងផ្ទាល់បានជួបប្រទះនូវរឿងជីវិតគូរបស់ខ្លួន ដោយធ្លាប់មានព័ត៌មានមួយចំនួន បានចុះផ្សាយថា នាងយកស្វាមីគេ ឬ អាចនិយាយបានថាជាស្នេហាត្រីកោណ ប៉ុន្តែរឿងពិតយ៉ាងណា តារាចម្រៀងស្រីនៅផលិតកម្ម រស្មីហង្សមាសនាង សាន ស្រីឡៃ នៅមិនទាន់បកស្រាយការពិតឲ្យមហាជនបានដឹងនៅឡើយទេ ។
ហើយកាលពីថ្ងៃទី ១៤ ខែវិឆ្ឆិកានេះ នាង សាន ស្រីឡៃ បានបង្ហោះសារខ្លីៗនៅក្នុងហ្វេសប៊ុករបស់ខ្លួនតែដោយនិយាយថា "ជិវិតគូរបស់ខ្ញំុ ព្រាត់ប្រាសហេីយសប្បាយចិត្ដចុះ ដកខ្លួនដោយសុវិត្តិភាពហេីយ okម្នាក់ឯងមិនស្លាប់ទេ... : )" ក្នុងសារមួយនេះអាចបញ្ជាក់បានថា នាងនិងស្វាមីពិតជាកំពុងតែស្ថិតក្នុងការចម្រូងចម្រាសយ៉ាងពិតប្រាកដមែន ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB