(ចិន)៖ ម្ចាស់ហាងមួយបាន ប្រើវិធីដាក់ទោសសត្វចង្រៃដែលចូលចិត្ត បំផ្លាញរបស់ខ្លួនដោយសត្វកណ្តុរ មួយក្បាលត្រូវបានគេចងរួចមាន ក្រដាសពាក់ព័ទ្ធជុំវិញកសរសេរ ជាអក្សរចិនដែលបញ្ជាក់ពីទោស កំហុសរបស់ខ្លួនមើល ទៅប្រៀបដូច អ្នកទោសមនុស្សដែល ត្រូវគេចាប់ចងអីចឹង។
រូបភាពនេះត្រូវបានគេគិតថា វាកើតឡើងនៅក្នុងទីក្រុង Heyuan ខេត្ត Guangdong គឺសត្វកណ្តុរដែលប្រៀបដូចអ្នកទោសត្រូវបានចងឆ្កាង និងពាក់ស្លាកព័ទ្ធកដោយមាន ដាក់អក្សរន័យជាភាសា អង់គ្លេសថា I dare not do it again ! ហើយក៏មានកណ្តុរមួយក្បាល ទៀតត្រូវមនុស្សចាប់ចង ដែរតែស្លាកពាក់ក មានសរសេរក្នុងន័យថា បើអ្នកវាយខ្ញុំឲ្យស្លាប់ ខ្ញុំមិនសារភាពថាអង្ករ នៅផ្ទះអ្នកត្រូវខ្ញុំលួចទេ។
រូបភាពនៃការធ្វើទោសសត្វកណ្តុរទាំងពីរ ត្រូវបានបង្ហោះនៅលើ Weibo ដោយអ្នកប្រើប្រាស់ម្នាក់ ដែលសរសេរថា មិត្តរបស់គេជាអ្នករកឃើញ សត្វកណ្តុរតូចមួយក្នុងកន្លែងស្តុកឥវ៉ាន់ ទើបវាត្រូវចាប់ខ្លួនដោយបុគ្គលិកម្នាក់នៅទីនោះ តែអ្វីដែលមហាជនភ្ញាក់ផ្អើលគឺកណ្តុរ បែរជាទទួលទោសដូចមនុស្ស រីឯអ្នកខ្លះសម្តែងក្តីអាណិត អាសូរវាទៅវិញហើយខ្លះក៏ស្អប់សត្វចង្រៃ បែបនេះដែរ ។
Lai Tiancai ម្ចាស់ហាងចេញមុខការពារបុគ្គលិកថា គេធ្វើត្រូវហើយព្រោះវា គ្រាន់តែជាសត្វកណ្តុរ មួយក្បាលប៉ុណ្ណោះ ដែលហ៊ានបំផ្លាញ របស់របរក្នុងហាង ដូច្នេះត្រូវតែដាក់ទោស៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង