ស្ត្រីភេទទីបីម្នាក់មានសេក្តីរីករាយណាស់ នៅពេលបានចាប់ផ្តើមជីវិតថ្មីជាស្ត្រីភេទ ក្រោយ
ពីបានចំណាយពេលជាង ៤០ឆ្នាំ រស់នៅក្នុងភាពជាបុរសភេទ ដែលកាលនោះនាងស្ទើរតែ
ចង់សំលាប់ខ្លួនទៅហើយ។
ស្ត្រីភេទទីបី សញ្ជាតិអង់គ្លេស វ័យ ៤៣ឆ្នាំម្នាក់នេះ មានឈ្មោះ Caroline Kinsey ជាអតីត
ស្វាមីរបស់អ្នកស្រី Carl John Baker បានសំរេចចិត្តលែងលះពីភរិយារបស់ខ្លួនដើម្បីចង់រស់
នៅជាជីវិតស្ត្រីវិញ។
កាលពីចាប់កំណើត Caroline បានកើតមកដោយភាពចំលែក គឺមានប្រដាប់ភេទបុរសផង
និងនារីផង។ កាលនោះគ្រូពេទ្យបានសំរេចចិត្តធ្វើដេរផ្ចិតប្រដាប់ភេទស្ត្រីដោយបន្សល់នូវ
ប្រដាប់ភេទបុរសវិញ ហើយគិតថាលាក់បាំងនឹងនាងអស់មួយជីវិត ដោយប្រាប់ម្តាយនាង
ឲ្យធ្វើដូច្នេះ។
នៅកំលុងពេលកុមារភាព សិស្សប្រុសស្រីបានចាត់ទុកនាងជាមនុស្សចំឡែក ព្រោះមានខ្លួន
ជាប្រុសតែសំលេងជាស្រី។ នៅពេលអាយុ ១៩ឆ្នាំ ទើបម្តាយរបស់នាងបានប្រាប់ការពិតនេះ
មកដលនាង។ នាងបានបន្តជីវិតជាបរុសភេទទាំងក្នុងអាជីពការងារ និងអាពាហ៍ពិពាហ៍ តែ
ត្រូវបានលែងលះក្នុងរយៈពេលដ៏ខ្លី។ ក្រោយមកនាងបានតុបតែងខ្លួនជាស្រី តែត្រូវបាន
មនុស្សម្នារើសអើង។ ចុងបញ្ចប់ នាងក៏បានសំរេចចិត្តវះកាត់ ប្រដាប់ភេទចោល កែប្រែជីរិត
រស់នៅជាស្ត្រីភេទវិញដោយក្តីរីករាយ។
សូមបញ្ជាក់ថា ករណីចំលែកនេះ ត្រូវបានកើតឡើងលើមនុស្សប្រហែលជាង ៣ ម៉ឺននាក់
ហើយក្នុងប្រទេសអង់គ្លេស៕
រូបភាព៖ Caroline Kinsey ក្រោយពេលកែភេទ
រូបភាព៖ Caroline Kinsey និងអតីតភរិយា
ដោយ៖ សីហា
ប្រភព៖ thesun