បងប្អូនជនជាតិ ប៉ាលីស្ទីន ២នាក់ បាននិយាយថា ពួកគេបានទិញឆ្នោតហើយត្រូវប្រាក់រង្វាន់
៥លានដុល្លាដែលពួកគេបានទិញពី ហាងទំនិញរបស់ឪពុកខ្លួននៅសហរដ្ឋអាមេរិក កាលពី
៦ឆ្នាំមុន ហើយនៅពុំទាន់ទទួលបានរង្វាន់នៅឡើយ។
ចំណែកឯស្ថាប័នឆ្នោតក្រុងញូវយក វិញបាននិយាយថា បងប្អូនទាំងពីរនាក់នេះឈ្មោះ Andy
Ashkar វ័យ ៣៤ឆ្នាំ និង Nayel Ashkar វ័យ ៣៦ឆ្នាំ បានមកដកប្រាក់រង្វាន់ហួសកំណត់រយៈ
ពេល ១១ថ្ងៃទៅហើយកាលពី ៦ឆ្នាំមុន។ ហើយសព្វថ្ងៃក្រុមហ៊ុនឆ្នោតរង្វាន់នោះបានបិទតាំង
ពីឆ្នាំ ២០១១ មកម្លេះ។
រូបភាព៖ កន្លែងលក់ឆ្នោតកាលពី ៦ឆ្នាំមុន
លោក Andy Ashkar បាននិយាយថា កាលនោះលោកត្រូវត្រៀមខ្លួន និងរៀបចំគំរោងជាមុន
សិនមុននឹងទៅទទួលលាភសំណាងរបស់ខ្លួន។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនឆ្នោតម្នាក់ បាននិយាយថា ឆ្នោតរង្វាន់ត្រូវបានពន្យាពេលប្រគល់
ដល់អ្នកទាំងពីរដោយសារតែបានស៊ើបអង្កេតឃើញថា អ្នកទាំងពីរមានជាប់សាច់ឈាមជា
មួយអ្នកលក់ (ឪពុកបង្កើត)៕
ដោយ៖ តុលា
ប្រភព៖ sky