CamNews

តារា 

គង់ ចន្ទស្រីមុំ និយាយអ្វីខ្លះក្នុងថ្ងៃគំរប់ខួបអាពាហ៍ពិពាហ៍មួយឆ្នាំ?

ព័ត៌មានកំសាន្ត ៖ គិតៗទៅទើបល្បីថា​ តារាសម្តែងស្រីរូបស្រស់អ្នកនាង គង់ចន្ទស្រីមុំ រៀបមង្គលការជាមួយនិងមិត្តប្រុសរបស់នាងសោះ ដល់ពេលនេះក៏បានចុះផ្សាយថា គំរប់ខួបអាពាហ៍ពិពាហ៍មួយឆ្នាំរបស់នាងនិងស្វាមីបាត់ទៅហើយ ។ 

ដោយយោងតាមការរៀបរាប់របស់តួឯកស្រីក្នុងរឿង "តាមសុើបជួបស្នេហ៏" រូបនេះនាងបាននិយាយនៅក្នុងថ្ងៃគំរប់ខួបគំរប់អាពាហ៍ពិពាហ៍មួយឆ្នាំរបស់ខ្លួន ដោយលើកឡើងកាលពីថ្ងៃទី ១៤ ខែមីនា ម្សិលមិញនេះបានថា "☺ស្គាល់គ្នាបាន​ 9​ ឆ្នាំ​👰រៀបការបាន​ 1​ ឆ្នាំអោយគត់ម៉ង់ Hmmm លឿនណាស់ន៎​ !!! នៅជាមួយគាត់​ 10​ ឆ្នាំហើយ​មានអារម្មណ៍ថាពេលវេលាលឿនណាស់​ តែរឿងល្អៗក៏មានច្រើនណាស់ដែលសំរាប់ខ្ញុំ​ ។ ចាប់តាំងពីគាត់ចូលមកក្នុងជីវិតខ្ញុំ​ គាត់បានបំពេញគ្រប់យ៉ាងជាប្តីល្អសំរាប់ខ្ញុំ❤️️ មិនដឹងរៀបរាប់យ៉ាងម៉េចទៀតទេ​ គ្រាន់តែចង់ប្រាប់ថា​ អរគុណគ្រប់យ៉ាង​ ហើយក៏អរគុណទៅដល់អ្នកគាំទ្រខ្ញុំទាំង2នាក់កន្លងមកផងដែល You are my everything I love you 😘 Sweet memories ❤️" ៕ 








 

ដោយ ៖ គន្ធា

 

ប្រភព ៖ IG


Tags: Kong chan sreymom Kem seyha