CamNews

កីឡាអន្តរជាតិ 

Chelsea ឡើង​លេខ​៨ ក្រោយ​ឈ្នះ​ម្ចាស់​ផ្ទះ Norwich ២-១ យប់​មិញ (Video Inside)

(ក្រុងឡុងដ៏)៖ ក្រុមការពារតំណែងជើងឯកតោខៀវ Chelsea បានផ្លាស់ចេញពីលេខរៀងទី៩ ឡើងទៅឈរនៅលេខ៨ បណ្តោះអាសន្នវិញ បន្ទាប់ពី យកឈ្នះម្ចាស់ផ្ទះ Norwich City ២-១ យប់មិញនេះនៅ Premier League ជើងទី២ សប្តាហ៍ទី២៨ ។

២គ្រាប់របស់ក្រុមតោនៅទឹកដីក្រៅផ្ទះនេះ គឺបានកើតឡើងនៅនាទិទី១ និង ៤៥ ពីការធ្វើបានសម្រេចដោយកីឡាករ Kenedy និងមិត្តរួមក្រុម Diego Costa ដើម្បីធ្វើការនាំមុខម្ចាស់ផ្ទះ Norwich City ២-០ ក្នុងវគ្គទី១ ដែលធ្វើឲ្យការប្រកួតមានគម្លាតដាច់គ្នាជាខ្លាំង មុនពេលរបូត១គ្រាប់វិញ នៅនាទីទី៦៨ ពីការធ្វើបានសម្រេចដោយកីឡាករ Nathan Redmond នោះ ។

ចប់ការប្រកួតពេញម៉ោង Chelsea ២ និង Norwich City ១ បន្តប្រវត្តិមិនចាញ់ក្រោមការដឹកនាំរបស់គ្រូបង្វឹស្តីទី Guus Hiddink ដែលជំនួស កៅអីលោក Jose Mourinho រហូតដល់បញ្ចប់រដូវកាលនេះ ដែលត្រូវបានក្លឹបបណ្តេញ ចេញពីតំណែងកាលពីចុងឆ្នាំ២០១៥ នោះ ៕


 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League