CamNews

តារា 

Selena Gomez ស្និតស្នាលផ្អែមល្ហែម ជាមួយនិងប្រុសថ្មី ក្នុងពេលដើរកំសាន្តខួបកំណើតរបស់នាង

ប្រហែលជាលើកនេះ Selena Gomez លែងស្តាយស្រណោះ Justin Bieber ហើយមើលទៅ បានជានាង កៀកកើយ ជាមួយនិងប្រុសថ្មី យ៉ាងផ្អែមល្ហែមបែបនេះ ។



Selena Gomez ត្រូវបានគេ ដឹងថាកំពុងតែ ប្រារព្ធពិធី ខួបកំណើតអាយុ ២២ ឆ្នាំដោយធ្វើការ ដើរកំសាន្ត ជាមួយនិង មិត្តភក្តិថ្មី Cara Delevingne ។ មិនត្រឹមតែមិត្តភក្តិ ស្រីថ្មីនោះទេ គេថែម ទាំងប្រទះឃើញ មិត្តប្រុសម្នាក់ ដែលត្រូវបានគេស្គាល់ថាឈ្មោះ Tommy Chiabra ។ អ្វីដែល គេចាប់អារម្មណ៍ ខ្លាំងនោះគឺថា នាងស្និតស្នាល ផ្អែមល្ហែម ជាមួយនិងបុរស ម្នាក់នេះជាខ្លាំង ។



តើនេះជាមិត្តប្រុសថ្មី របស់ Selena ឬក៏នាង គ្រាន់តែចង់អោយ Justin Bieber ច្រណែន? តែវា មិនអាចដល់ថ្នាក់នេះពេកទេ ។ គួរបញ្ជាក់ផងដែរថា
 Tommy Chiabra ធ្លាប់មានព័ត៌មានទាក់ទង ជាមួយនិង Jessica Szohr កាលពីខែ មិថុនា កន្លងទៅនេះ តែយើងមិនបានដឹងថា ពួកគេបែកគ្នា ឬក៏នៅទេ បានជាមកទាក់ទង ជាមួយនិង Selena នេះ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton,hollywoodlife 


Tags: star singer selena gomez tommy chiabra cara delevingne