CamNews

ប្លែកៗ 

ប្លែកៗនៅចិន ជួលស្រីស្អាតស្លៀក Bikini ដើម្បីថតឡង់សេ គោមេ!

កាលពីពេលថ្មីៗកន្លងមកនេះក្រុមអ្នកបង្ហាញម៉ូដក្នុងតំបន់ ជាច្រើនរូបត្រូវបានគេជួលអោយទៅ
ថតរូបជាមួយ មេគោញី នៅស្រុក Shanyin ខែត្រ Shanxi ប្រទេសចិន ដើម្បីធ្វើការ ឡង់សេ គោមេ។


នារីៗទាំងនេះត្រូវបានជួលដោយរដ្ឋអំណាចក្នុងតំបន់ដើម្បីអោយមកស្លៀក Bikini ឈថតជាមួយ
គោមេ ដើម្បីឡង់សេគោមេ អោយមហាជនចាប់អារម្មណ៍ឡើងវិញថា Shanxi ជាខែត្រដែលមាន
គោយកទឹកដោះល្អបំផុតនៅប្រទេសចិន។

ក្នុងថ្ងៃជាមួយគ្នានេះគេសង្កេតឃើញមានកម្មវិធីជ្រើសរើសរាជនីគោ ផងដែរដោយគេជ្រើសរើស
តាមគុណភាពទឹកដោះ រូបរាង ពណ៌សំបុរ។នេះពិតជារឿងរ៉ាវមួយប្លែកដែលបានកើតឡើងនៅ
ប្រទេសចិនពិតមែន៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Chinabuzz 

 


Tags: china bikini cow