CamNews

តារា 

នាង Toey និយាយអំពីជីវីតស្នេហារបស់ខ្លួន ក្រោយត្រូវអ្នកគាំទ្រជាច្រើនរិះគន់

ថៃ ៖ តាំងពីប្រកាសទាក់ទងគ្នាជាសាធារណៈរវាងទំនាក់ទំនងស្នេហារបស់ Toey Jarinporn និងលោក Alek teeradetch រួចមក អ្នកទាំងពីរ ហាក់បីដូចជាមិនសូវទទួលបាននូវខមមិនល្អៗប៉ុន្មានទេ ផ្ទុយទៅវិញមានតែពាក្យរិះគន់ ច្រើនជាងការអបអរសាទរ ។ 

ទទ្ទឹមនឹងនេះផងដែរ តួស្រីក្នុងរឿង "បុផ្ផាលាក់លម្អង" បានថ្លែងប្រាប់អ្នកកាសែតថា នាងជឿជាក់លើការព្យាករណ៍ខ្លះៗពិតមែន ហើយនាងគ្រាន់តែរក្សាវាទុកក្នុងចិត្ត ដោយមិនបញ្ចេញអោយនរណាម្នាក់បានដឹងឡើយ ។ 

ចំពោះរឿងស្នេហា នាងបន្ថែមទៀតថា ល្អឬអាក្រក់វាអាស្រ័យទៅលើរូបនាង និងមិត្តប្រុសរបស់នាងប៉ុណ្ណោះ ។ តារាស្រីកើតឆ្នាំ ១៩៨០ រូបនេះ បន្ថែមទៀតថា ពេលនេះស្នេហារបស់នាងនិង Alek teeradetch គឺល្អនឹងគ្នាណាស់ បើទោះបីជាទទួលការរិះគន់ច្រើនយ៉ាងណាក៏ដោយចុះ ប៉ុន្តែទៅថ្ងៃមុខ​ ខ្លួនក៏មិនបានដឹងថា នៅតែល្អបែបនេះរហូតដែរ ឬអត់ទេ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Alek teeradetch Toey Jarinporn