ថៃ ៖ ក្រោយប្រលូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១២ ឆ្នាំមកហើយ តារាថៃកាត់ អេស្ប៉ាញ ក៏មានឈ្មោះបោះសម្លេងមិនធម្មតាផងដែរ ។
ទទ្ទឹមនឹងនេះផងដែរ នាង Margie rasri Balenciaga ត្រូវបានគេសង្កេតឃើញថា នាមត្រកូលរបស់នាងគឺមានឈ្មោះដូចគ្នាបេះបិទជាមួយ Brand មួយឈ្មោះថា Balenciaga ។ ដូច្នេះហើយទើបហ្វេនចង់ដឹងចង់លឺថា តើនាងមានជាប់ពាក់ព័ន្ធអ្វីជាមួយនិង Brand ល្បីឈ្មោះមួយនេះ ។
ចូលរួមនៅក្នុងកម្មវិធី Q&A នាង Margie rasri ក៏ត្រូវបានគេសាកសួរជាមួយនិងរឿងនេះផងដែរ ។ នៅក្នុងនោះផងដែរ ភរិយារបស់លោក Pok Chirathivat ក៏បាននិយាយថា ការពិតទៅតាទួតរបស់នាងគឺជាអ្នកបង្កើតឈ្មោះនេះ (Cristobal Balenciaga) ហើយសព្វថ្ងៃនេះ ស្ថិតនៅក្រោមឈ្មោះរបស់ប្រេនរបស់ Louis Vuitton ព្រោះតាទួតរបស់នាងបានលក់ទៅឲ្យខាង Louis Vuitton ជាយូរណាស់មកហើយ ។ ចំនែកឯគ្មានអ្វីពាក់ព័ន្ធជាមួយនិងប្រេនរបស់ Balenciaga នោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook