CamNews

តារា 

តារាកូរ៉េដ៏ស្រស់ស្អាតពីរដួងចំណាយ​ពេលរួមគ្នា​ក្នុងថ្ងៃ Valentine’s Day ខុស​ប្លែកពី​គូស្នេហ៍​ប្រុសស្រី

(កូរ៉េ)៖ IU និងតារាសម្តែង Yoo In Na បានចំណាយពេលរួមគ្នានៅក្នុង ទិវានៃក្តីស្រឡាញ់កាលពីថ្ងៃទី១៤ កុម្ភៈ ម្សិលមិញនេះ ដូចដែលគូស្នេហ៍ឬតារាប្រុសស្រី ជាប្តីប្រពន្ធផ្សេងទៀតចំណាយ ពេលដ៏រ៉ូមែនទិកនេះនៅជាមួយគ្នាដែរ ប៉ុន្តែសម្រាប់ IU និង Yoo In Na មិនបានចំណាយពេលជាមួយ បុរសជាដៃគូណាម្នាក់ទេដោយ ពួកគេបែរជាជ្រើសថ្ងៃនេះ ណាត់ជួបគ្នាក្នុងនាមជាមិត្តល្អទៅ វិញ។

នៅក្នុងហាងមួយ IU បានថតរូបជាមួយតារាស្រី Yoo In Na ខណៈពេលដែលអ្នកទាំងពីរអង្គុយរង់ចាំ អាហារហើយតុដាក់ អាហារនោះក៏មានរចនា ដាក់រូបបេះដូងយ៉ាងប្រណីតដែរ ព្រោះតែថ្ងៃនោះជាទិវានៃក្តីស្រឡាញ់។ អ្វីដែលគេចាប់អារម្មណ៍គឺតារា សម្តែងស្រីទាំងពីរមានពាក់ចិញ្ចៀន ដូចគ្នាប្រៀបដូចគូស្នេហ៍ នៅឱកាសនោះ ប៉ុន្តែរឿងដែលមហាជនបានដឹងគឺពួក គេទាំងពីរធ្លាប់បែកបាក់គូស្នេហ៍ ដូចគ្នាកាលពីប៉ុន្មានឆ្នាំមុន IU បានបែក ពី Jang Kiha កាលពីថ្មីៗនេះក្រោយទាក់ទងគ្នា អស់រយៈពេល៣ឆ្នាំមកហើយ ។

រីឯ Yoo In Na បែកពី Ji Hyun Woo តាំងពីឆ្នាំ ២០១៤ និងប្រើជីវិតនៅលីវរហូតមកតែអ្នកទាំងពីរក៏ មិនទុកពេលវេលាឲ្យឯកោទេ គឺពួកគេចំណាយពេលដើរ ជាមួយគ្នាក្នុងនាមមិត្តស្និទ្ធស្នាល ដូចគូសង្សារអីចឹងដែរ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Seoul South korea kpop