CamNews

តារា 

កប់!! គូស្នេហ៍ល្បីឈ្មោះ ២ គូ ដឹកដៃគ្នា ទៅធ្វើរឿងនេះក្នុងពេលតែមួយ

ថៃ ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះ គូស្នេហ៍ថ្មីថ្មោង លោក  Amp Pithan និងនាង Aom Sushar មួយគូនេះបានធ្វើដំណើរទៅ Wat Sap Phak Kat នៅក្នុងខេត្ត Nakhon Sawan ប្រទេសថៃ ដើម្បីទៅសាងកុសលជុំគ្នា ។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូទៀតគឺ លោក Alek Teeradetch និងនាង Toey Jarinporn ក៏បានបង្ហាញវត្តមាននៅក្នុងនោះផងដែរ ។ 

ប្រភពផ្លូវការរបស់ប្រទេសថៃបានបន្តថា នៅក្នុងគ្រានោះ នាង Aom Sushar អង្គុយជិតមិត្តប្រុសមហាសេដ្ឋីរបស់ខ្លួនដែលទើបតែសាងស្នេហ៍ប្រមាណជាង ៣ទៅ៤ ខែ ដោយប្រើខ្សែភ្នែកដែលពោរពេញទៅដោយមុនស្នេហ៍ និងផ្អែមល្ហែមមើលទៅកាន់មនុស្សជាទីស្រលាញ់ ដោយមិនដាក់ភ្នែកសោះ ៕




ប្រែសម្រួល ៖ ច័ន្ទ

ប្រភព ៖ thaistarnews


Tags: Alek teeradetch Toey Jarinporn