ភ្នំពេញ៖ តារាចម្រៀងស្រីច្រៀងបទ អង់គ្លេសញាក់សាច់ សុខ សីឡាលីន ដែលជាសមាជិកថ្មី នៃ
ផលិតកម្មរស្មី ហង្សមាស ហាក់មាន ទាន់លេចធ្លោខ្លាំង បើប្រៀបធៀបជាមួយ សមាជិកដ៏ទៃ ដែល
ឈានជើង ចូលផលិតកម្មនេះ ស្របាលនឹងនាង ។ បន្ទាប់ពីបើកឆាកមួយវ៉ុល ជាមួយ ណុប បាយ៉ា
រិទ្ធ រួចមក តារាចម្រៀងស្រីរូបនេះ អាចគាស់បំប៉ើងកេរ្តិ៍ឈ្មោះ ដែលបានកប់បាត់យូរ ក្នុងផលិតកម្ម
អ៊ឹម ឲ្យមានភាព លេខធ្លោឡើងវិញ។ សុខ សីឡាលីន ល្បីល្បាញជាមួយបទ "cry Me out" និង
"ឈប់សិន" ដែលនាងបានធ្វើ ឲ្យផ្អើលដល់ខ្មែរ នៅអាមេរិក តាមរយៈសំនៀងជាភាសា អង់គ្លេស
ដ៏ក្រអួនក្រអៅនេះ ។
បន្ទាប់ពីសំងំហាត់ ក្បាច់គុណក្នុងស្ទូឌីយោ ហង្សមាស ពេលនេះ នាងកំពុងតែ ត្រៀមបើកឆាក វាយ
ប្រហារពិភព បទចម្រៀងម្ដងទៀត ដែលលើកនេះ មានបទចម្រៀង ភាសាអង់គ្លេសដដែល តែសំ
ខាន់ នាងក៏ ពង្រឹងបទចម្រៀង ភាសាជាតិបន្ថែមទៀត។ បទចម្រៀងនេះ ស្ថិតក្រោមស្នាដៃកវីឆ្នើម
របស់ ហង្សមាស លោក សុខ ចាន់ផល គឺបទ "ស្នេហ៍ពិតមានតែក្នុងភាពយន្ត" ។ ស្ដាប់លេងៗទៅ
អាចនឹងកក្រើក ពិភពចម្រៀង នៅពេលចេញលក់លើទីផ្សារ។
តែចៃដន្យមិនល្អ បទចម្រៀងនេះ ត្រូវជាន់ចំណងជើងគ្នា ជាមួយតារាចម្រៀង កំពូលរបស់ផលិត
កម្ម ថោន កញ្ញា មាស សុខសោភា ។ អ្នកទាំងសុទ្ធតែជើងខ្លាំង ខាងអង់គ្លេសដូចគ្នា មានន័យថា
អ្នកទាំងពីរ កំពុងតែប៉ះគ្នាក្នុងបទ ចម្រៀងដែលមាន ចំណងជើងដូចគ្នា ពោល មាស សុខសោភា
ច្រៀងបទ "ស្នេហ៍ពិតមានតែនៅក្នុងកុន" តែអត្ថន័យនៃបទចម្រៀង បែរជាមិនដូចគ្នាទៅវិញ ។
លោក សុខ ចាន់ផល កវីនិពន្ធបទ "ស្នេហ៍ពិតមាន តែក្នុងភាពយន្ត" របស់ស្រីស្អាត សុខ សីឡា
លីន បានប្រាប់LookingTODAY ថា លោកហាក់ភ្ញាក់ផ្អើល ពេលចំណងជើងដូចគ្នាបែបនេះ ។
លោកនិយាយថា បទនេះ លោកនិពន្ធតាំងពីថ្ងៃទី១២ តុលា ២០១២។ ស្រីស្អាត សុខ សីឡាលីន
បានប្រាប់ LookingTODAY ថា បទថ្មីៗកំពុងតែត្រៀម នឹងចេញលក់ហើយ ចំណែកនាង ក៏កំពុង
ត្រៀមខ្លួ នដើម្បីប្រម៉ូតបទថ្មីៗ នាពេលឆាប់ៗនេះដែរ ។
តារាចម្រៀង សុខ សីឡាលីន ហាក់សម្ដែងអារម្មណ៍រីករាយ ពេលជិតបានចេញបទថ្មីៗបន្តទៀត
នេះក៏បញ្ជាក់ពីការ យកចិត្តទុកដាក់របស់ ផលិតកម្មស្មើៗគ្នា មកលើតារាចម្រៀង ដែលមិនមាន
អ្នកណា បានច្រើនជាងអ្នកណាទេ ។ នាងហាក់បង្កប់នៅ ភាពស្រពាប់ស្រពោន ដោយសារបញ្ហា
បេះដូង មិនសមបំណង ពោលអ្នកមា្ដយមិនយល់ស្រប តាមបេះដូងនាងសោះ ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល