CamNews

តារា 

Kimberly និយាយអ្វីខ្លះទាក់ទងជាមួយនិងកាដូរបស់ Mark prin ព្រមទាំងការក្រេបទឹកឃ្មុំ?

ថៃ ៖ នាង Kimmy Kimberley និយាយថា ខ្លួនមានការអៀនខ្មាស់ខ្លះដែរ នៅពេលដែលអ្នកនិយមលេងអិនធឺណិត បង្អាប់អំពីភាពផ្អែមល្អែមរបស់នាងជាមួយនិង Mark Prin កាលពីទៅដើរលេងនៅក្រៅប្រទេសពីលើសមុន ដោយក្នុងនោះក៏មានការប្រៀបធៀបជាមួយនិងប្តីប្រពន្ធទើបរៀបការថ្មីថ្មោងគឺលោក ​Pok Passakorn និងនាង Margie Rasri ផងដែរ ។

តារាថៃវ័យ ២៦ ឆ្នាំរូបនេះ បានធ្វើការបដិសេធថា វាមិនមែនជាការក្រេបទឹកឃ្មុំទេ សម្រាប់នាងនិងមិត្តប្រុសទេ ប៉ុន្តែដំណើរកំសាន្តនោះគឺពិតជាសប្បាយនិងកំប្លែងខ្លាំង ហើយនាងចង់ទៅទីនោះជាថ្មីម្តងទៀត នៅពេលដែលទំនេរពីការងារសិល្បៈ ។  

តួស្រីក្នុងរឿង "ហង្សបាក់ស្លាប" បន្ថែមទៀតថា សម្រាប់កាដូដែល Mark prin ឲ្យនៅនាងក្នុងថ្ងៃខួបកំណើត នាងពិតជាស្រលាញ់វាខ្លាំងណាស់ ព្រោះដោយសារតែនាង ជាអ្នករើសវាដោយផ្ទាល់ដៃខ្លួនឯង ។ ប៉ុន្តែនាងនៅតែមិនអាចប្រាប់បានថា ​កាដូនោះគឺជាអ្វីនោះទេ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Kimberly Mark prin