CamNews

តារា 

មែនអត់ ដែលគេល្បីថា កំលោះសង្ហា Alek teeradetch ជាមនុស្សមានអំនួត ហើយវាយឬកច្រើន?

ថៃ ៖ នៅលើគេហទំព័រមួយដែលមានឈ្មោះថា Pantip ត្រូវបានអ្នកប្រើប្រាស់អិនធឺណិតម្នាក់ បានធ្វើការរិះគន់ដល់តារាសម្តែងម្នាក់ ដែលមានឈ្មោះសម្គាល់ដោយអក្សរ A មានរូបរាងខ្ពស់ ស្បែក ស ថាជាមនុស្សមានអំនួត ហើយវាយឬកច្រើន ជាមួយនិងអ្នកគាំទ្ររបស់ខ្លួន ។

អ្នកប្រើប្រាស់អិនធឺណិតម្នាក់ បានបន្ថែមទៀតថា ខ្លួនបានជួបលោក ‘A’ ដោយចៃដន្យ ហើយសុំរូបថតជាមួយ ប៉ុន្តែតួប្រុសក្នុងរឿង "I love you two" រូបនេះ មិននិយាយអ្វីតបទៅកាន់ខ្លួនវិញទេ ហើយថែមទាំងធ្វើដូចជាមិនដឹងអ្វីទាំងអស់ទៀតផង ។ ដូច្នេះសូមទៅស្តាប់ការបកស្រាយពីសមីខ្លួនទាំងអស់គ្នាថា តើការពិតវាយ៉ាងណានោះ ។ 

"ខ្ញុំបានឃើញការបង្ហោះនោះមួយរយៈពេលហើយ ម្យ៉ាងទៀតខ្ញុំមិនធ្លាប់មានបញ្ហាបែបនេះ ពីមុនមកទេ ។ Alek teeradetch និយាយ ។ ខ្ញុំថតរូបជាមួយអ្នករាល់គ្នា ព្រោះការរូបថតក៏ជាចំណង់ចំណូលចិត្តរបស់ខ្ញុំដែរ ។ មួយវិញទៀត ខ្ញុំគឺជាមនុស្សរួសរាយស្រាប់ទៅហើយ។ សម្រាប់អ្នកប្រើប្រាស់បណ្តាញអិនធឺណិតម្នាក់នោះ ខ្ញុំប្រហែលជាមិនបានឃើញគាត់ពិតមែន ដូច្នេះហើយឲ្យខ្ញុំសូមទោសផង" ។ 

មិត្តប្រុសនាង Toey Jarinporn បន្ថែមទៀតថា "នៅពេលដែល Fans សុំខ្ញុំថត ខ្ញុំមិនដែលបដិសេធទេ។ ពេលខ្លះខ្ញុំក៏បានអានការបង្ហោះនៅលើវេបសាយ ហើយនៅពេលដែលឃើញការកោតសរសើរ ខ្ញុំក៏រីករាយ។ ផ្ទុយទៅវិញប្រសិនបើបានឃើញការបង្ហោះអំពីការរិះគន់ណាមួយ ខ្ញុំក្រលេកមកមើលខ្លួនឯង ហើយព្យាយាមផ្លាស់ប្តូរឲ្យបានច្រើនតាមដែលអាចទៅបាន។ ជាចុងក្រោយខ្ញុំសូមផ្តុំទៅមនុស្សម្នាក់ដែលថា ខ្ញុំវាយឬកនៅលើវេបសាយ ខ្ញុំសុំឲ្យគាត់មកថតរូបជាមួយខ្ញុំម្តងទៀត។ តែខ្ញុំមិនដឹងថា គាត់នឹងមកឬអត់ទេ ប៉ុន្តែអត្តចិរករបស់ខ្ញុំ គឺគ្មានថ្ងៃផ្លាស់ប្តូរឡើយ ខ្ញុំនៅតែជាមនុស្សរួសរាយ និងមិនវាយឬក ឬភ្លេចកំណើតថា ខ្ញុំល្បីឈ្មោះថ្ងៃនេះព្រោះអ្នកណាដែរ" ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ thaistarnews


Tags: Alek teeradetch Toey Jarinporn