ព្រោះតែត្រូវការលុយ ចោរម្នាក់ឈ្មោះ Arthur Bundrage រស់នៅទីក្រុង New York សហរដ្ឋ
អាមេរិចបានសំរេចចិត្តមកធនាគារដើម្បីជំរិតយកលុយ។ គេក៏បានទៅជិតកន្លែងបេឡាលេខ១
នៃសាខាធនាគារមួយ ហើយនិយាយជំរិតទារយកប្រាក់ចំនួន ២ម៉ឺនដុល្លារ។
ដោយមើលឃើញចោរមិនមានអាវុធ ហើយមិនមានសកម្មភាពអ្វីគួរឲ្យភ័យខ្លាចខ្លាំង អ្នកគិត
លុយនោះក៏បានយកលុយតែបន្តិចប៉ុណ្ណោះដាក់ចូលក្នុងថង់ ហើយប្រគល់ឲ្យចោរ។ ទទួលបាន
លុយហើយ ចោរនោះក៏បានប្រញាប់ប្រញាល់ចាកចេញទៅ។ ប៉ុន្តែបន្តិចក្រោយមក ចោរនោះក៏
បានវិលត្រលប់មកធនាគារម្តងទៀតគោលបំណងមកចង់បានលុយថែម ព្រោះចំនួនលុយដែល
ទទួលបានមុននេះមិនគ្រប់ ២ម៉ឺនដុល្លារ។ ជាលទ្ធផល ចោរម្នាក់នេះត្រូវបានស្វាគមន៍យ៉ាងកក់
ក្តៅពីប៉ូលិស៕
ដោយ៖ សិលា
ប្រភព៖ K14