CamNews

ភាពយន្ត 

ភាពយន្តកំប្លែង ប៉ូលីសមាឌល្អិត តាមការពារស្រីស្អាត (Trailer Inside)

ភាពយន្តហូលីរូដថ្មី ដែលមានចំណងជើងថា Hot Pursuit កំពុង ចាក់បញ្ចាំងហើយតាមរោងភាពយន្ត ដែលជាភាពយន្តប្រភេទកំប្លែង តែមានឆុតឆាកវាយប្រហារ ដែលទទួលបានការចូលចិត្តពីប្រិយមិត្ត។

Hot Pursuit ជាភាពយន្ត​  កំប្លែង   បែបស៊ើបអង្កេត ដែលនិយាយពីជិវិតប៉ូលីសស្រីម្នាក់ដែលត្រូវបាន ថ្នាក់លើចាត់អោយទៅការពារសាកសីប្តីប្រពន្ធមួយគួអោយគេចផុតពីការសំលាប់របស់មេរកស៊ីគ្រឿង ញៀន។ អ្វីដែលពិបាកគឺត្រង់ថា  ប្រពន្ធនោះគឺជា   ស្រី ស្អាតដែលសូម្បី តែស្បែកជើងកែវ ក៏មិនហ៊ាន បោះចោលដែល ទោះបីត្រូវរត់គេចពីគេតាមបាញ់ក៏ដោយ ធ្វើអោយប៉ូលីសក្រមុំចាស់ម្នាក់នោះ ពិបាក ក្នុងការតាមការពារជាខ្លាំង ព្រោះសូម្បីតែខ្លួននាងក៏សឹងមិនអាចការពារខ្លួនឯងបានផង។

សំដែងដោយ  តារាល្បីៗ ដែល  ប្រិយមិត្ត ធ្លាប់ស្គាល់ហើយគឺ Reese Witherspoon ដែល   នាងធ្លាប់ សំដែង ក្នុងរឿងជាច្រើនដូចជា This Means War និង  The Good Lie ដែលនាងដើរតួជាប៉ូលីស មិន សូវឆ្នើមម្នាក់ តែមានភាពក្លាហាន  និង  ពុះពាររាល់ឧបសគ្គ។ ចំនែកឯតួស្រីស្អាតវិញ គឺសំដែងដោយ តារាស្រីដើមកំណើតពី កូឡុំប៊ី Sofia Vergara  ដែលប្រិយមិត្ត  បានដឹងហើយថាគាត់នេះគឺស្អាត ទាំង ក្នុងនិងក្រៅភាពយន្ត ដែលថ្មីៗនេះ  ទើបទទួលបាន  ឈ្មោះនៅលើ Holly Walk of Fame ដែលអោយ គាត់ ដោយ សារតែការសំដែងនិងប្រជាប្រិយភាព  ដែលគ្រប់គ្នាសសើរគាត់ត្រង់តុងនិយាយ អាមេរិច លាយអេស្បាញ ហើយសំលេងនិយាយលឺៗគួរអោយចាប់ចិត្ត។

Hot Pursuit ចាប់ផ្តើមបញ្ចាំងហើយតាមរោងភាពយន្តទំនើបៗ ទាំងអស់ដែលសំបុត្រអាច កក់និងរក ទិញ បាន ជាលក្ខណះ 2D  សំរាប់ពត៌មានបន្ថែម និងតាមដានភាពយន្តផ្សេងៗសូមចូលទៅតាមដាន ហ្វេសបុករបស់ចៃកុនwww.facebook.com/jaikon.camboida និង   add ចៃកុនក្នុង LINE ដើម្បីទទួល បានរង្វាន់ជាច្រើនជារៀងរាល់ថ្ងៃ ID: @JaiKon ៕

ប្រភព ៖ Westec Media Limited


Tags: Westec Hollywood movie Disney Sony Legend Major cineplex Hot Pursuit