(បរទេស)៖ប៉ូលីសជនជាតិឥណ្ឌា អាយុ២៦ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បង្ហោះរូបភាព ដែលខ្លួនបានថត selfie ដោយកាន់លិខិតឆ្លងដែន របស់កីឡាករ បាល់ទាត់ម្នាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុក។
ប្រភពព័ត៌មានឲ្យដឹងថា លិខិតឆ្លងដែន ដែលប៉ូលីសជាប់ចោទកាន់ថត selfie នោះ គឺជារបស់កីឡាករម្នាក់ឈ្មោះ Lionel Messi មកពី Argentina ដែលទៅទស្សនាទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម។ ប៉ូលីសដែលមានឈ្មោះថា JM. និយាយថា គាត់ថតរូប selfie ដោយកាន់ប៉ាស្ព័រ Messi ព្រោះគិតថា គាត់ហាក់ដូចជាបានថតក្បែរ កីឡាកររូបនេះ ខណៈគាត់ស្ថិតនៅក្នុងទីក្រុងឌុយបៃ កំឡុងពិធីបុណ្យមួយនៅទីនោះ តែមិនស្មានថា គ្រាន់តែបង្ហោះលេង នៅលើហ្វេសប៊ុក បែរជារងការចោទប្រកាន់ថា រំលោភសិទ្ធិឯកជន របស់កីឡាករ Messi បែបនេះទេ។
JM. ត្រូវចាប់ខ្លួន បន្ទាប់ពីមានសាក្សី បានឃើញគាត់បង្ហោះរូបភាពថត selfie កាន់ប៉ាស្ព័រកីឡាករ Messi រួចក៏រាយការណ៍ ទៅសមត្ថកិច្ច ពីរឿងនេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី