(បរទេស)៖ ស្ត្រីវ័យចំណាស់ម្នាក់បានធ្វើឲ្យ សមាជិកគ្រួសារមានការភ្ញាក់ផ្អើលណាស់ ពេលដែលប្រាប់ថាគាត់កំពុងមាន កូនជាមួយចៅប្រុសរបស់ខ្លួន។ Pearl Carter អាយុ៧២ឆ្នាំរស់នៅក្នុងរដ្ឋ Indiana និយាយថា គាត់លង់ស្នេហ៍ជាមួយ ចៅប្រុសអាយុ ២៦ឆ្នាំឈ្មោះ Phil Bailey ហើយក៏ប្រព្រឹត្តសិចនឹងគ្នា រហូតដល់មានផ្ទៃពោះដោយស្ត្រីជាជីដូនប្រើមេជីវិតដើម្បីមានកូនជាមួយ ចៅហើយអ្នកទាំងពីរ ក៏សម្រេចបំណងនេះដែរ។
Bailey គឺជាកូនប្រុសរបស់កូនស្រី Carter គឺ Lynette Bailey តែនាងបានស្លាប់ទៅហើយទើបធ្វើឲ្យចៅប្រុស បាក់ចិត្តមក ស្រឡាញ់ជីដូនក្នុងន័យស្នេហាដោយ បុរសជាចៅក៏និយាយថា ខ្លួនមិនដែលសម្លឹងជីដូនដូចជា យាយនិងចៅទេ រីឯ Carter ក៏និយាយថា ពីដំបូងគាត់ប្រកែកដែរតែ ចៅប្រុសបានមកថើបលួងលោមរហូតគាត់លង់ចិត្ត ទីបំផុតក៏ព្រមព្រៀងមានកូន ជាមួយគ្នាដោយចំណាយ ប្រាក់អស់ $54,000 ទិញមេជីវិតហើយអ្នកទាំងពីរក៏សម្រេចបំណង ព្រោះពេលនេះស្ត្រីចំណាស់ ក៏កំពុងមានផ្ទៃពោះ ដែលជាកូនរបស់ Bailey ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង