(អាមេរិក)៖ លទ្ធផលនៃការសិក្សាបានបង្ហាញថា អាហារដូចខាងក្រោមនេះអាចជួយឲ្យ អ្នកមានអារម្មណ៍ស្ងប់សុខ បំបាត់នូអារម្មណ៍តានតឹង និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ នេះបើយោងតាម គេហទំព័រព័ត៌មានសុខភាព Health news ចេញផ្សាយនៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។
អាហារដែលអ្នកគួរជ្រើសរើស បរិភោគទាំងនេះមានដូចជាៈ
ក្រូចៈ
ក្រូចជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយវីតាមីន C ដោយអាចជួយប្រឆាំង ជាមួយអារម្មណ៍តានតឹងយ៉ាងល្អ។ គួររកក្រូចមកបរិភោគ ឲ្យបានញឹកញាប់ ដែលក្រៅពីជួយមិនឲ្យមានអារម្មណ៍ C ហើយនៅជួយឲ្យមានអារម្មណ៍ ស្រស់ស្រាយទៀតផង។
ទំពាំងបារាំងៈ
បន្លែប្រភេទនេះ មានភាពល្បីល្បាញខាងសម្បូរវីតាមីន B ដែលវីតាមីនប្រភេទនេះ អាចជួយកាត់បន្ថយអារម្មណ៍តានតឹង បានយ៉ាងល្អ។ ទោះបីជាយ៉ាងណាក្តី អ្នកគួរចងចាំថា ការបរិភោគទំពាំងច្រើន នឹងធ្វើឲ្យទឹកនោមមានក្លិនឆ្អេះ ដូច្នេះអ្នកកួរតែបរិភោគក្នុងបរិមាណសមរម្យបានហើយ។
ផ្លែប័រៈ
ក្រៅពីប្រភេទខ្លាញ់ដ៏ល្អហើយ ផ្លែប័រនៅជួយឲ្យអ្នកបរិភោគ មានអារម្មណ៍ស្រស់ស្រាយបានផងដែរ ព្រោះថា ផ្លែឈើប្រភេទនេះ សំបូរទៅដោយសារជាតិ ក្លូតាថៃអូ ដែលមានគុណសម្បត្តិ ក្នុងការទប់ស្កាត់ ការស្រូបទាញសារជាតិខ្លាញ់ ទៅកាន់ពោះវៀន ដែលជាប្រភេទបង្កឲ្យកើតសភាព ហៅថា «Oxidative Damage»។ ផ្លែប័រសម្បូរទៅដោយសារ ជាតិហ្វូឡេតខ្ពស់ ដូច្នេះបើបានបរិភោគផ្លែឈើប្រភេទនេះ ញឹកញាប់ និងជួយឲ្យអារម្មណ៍របស់អ្នកធូរស្រាល ព្រមទាំងកាត់បន្ថយអារម្មណ៍ តានតឹងផ្សេងៗ។
ស្រ្តប៊ើរីៈ
សម្បូរទៅដោយវីតាមីន C ដែលជាវីតាមីនជួយកាត់បន្ថយ អារម្មណ៍តានតឹងបានយ៉ាងល្អបំផុត។ ក្រុមអ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់ បានធ្វើការសាកល្បង ទៅលើមនុស្សចំនួន ១២០នាក់ ហើយបានធ្វើការវាស់ស្ទង់ ពីអារម្មណ៍ឆេវឆាវ និងភាពឃោរឃៅរបស់ពួកគេ បានបង្ហាញថា មានការថយចុះ និងមានអារម្មណ៍ធូរស្បើយ ជាងមុន។
សណ្តែកវ៉លណាត់ៈ
សណ្តែកប្រភេទនេះ សម្បូរទៅដោយគុណប្រយោជន៍ ផ្នែកអាហារដែលមានទាំងអាស៊ីដ អាល់ហ្វាឡៃឡេអ៉ីក អូមេហ្គា-៣ និង ហ្វីណូហ្វីណល។ សម្រាប់អាហារប្រភេទនេះ ក្រៅពីជួយឲ្យមានអារម្មណ៍ ស្រស់ស្រាយហើយនៅជួយកាត់បន្ថយការ ធ្វើឲ្យភាពចងចាំចុះខ្សោយទៀតផង។ យោងទៅតាមការសិក្សា របស់ស្ថាប័នស្រាវជ្រាវសុខភាពជាតិ សហរដ្ឋអាមេរិកបានរកឃើញថា អូមេហ្គា ៣ ដែលមាននៅក្នុងសណ្តែកវ៉លណាត់ អាចជួយរក្សាកម្រិតនៃ អ័រម៉ូនដែលធ្វើឲ្យអារម្មណ៍តានតឹង ឲ្យស្ថិតនៅក្នុងកម្រិតធម្មតា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង