CamNews

តារា 

តើកញ្ញា សុគន្ធ នីសា ពិតជាព្រមទទួលតារាហ្វេសប៊ុកម្នាក់ ដែលលួចស្រលាញ់នាង ធ្វើជាម្ចាស់បេះដូង?

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងស្រីមិនចេះចាស់ កញ្ញា សុគន្ធ នីសា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលពេលបង្ហោះរូបតុក្កតា ២ សន្លឹកដែល លោក Tinyfy Lu សមាជិកផេក Troll Khmer Tinfy បានប្រគល់ឲ្យ កាលពីពេលថ្មីៗនេះ ។

តារាស្រីរូបនេះបានថតរូបតុក្កតាគួរឲ្យស្រលាញ់ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "Cute Lovely thank you Tinfy Lu អរគុណដែលដឹងពីចំណូលចិត្តរបស់ខ្ញុំ" ។ ​គួរបញ្ជាក់ឲ្យដឹងថា លោក Tinyfy Lu គឺត្រូវបានមហាជនដឹងថា គាត់បានលួចស្រលាញ់ កញ្ញា សុគន្ធ នីសា​ ជាយូរណាស់មកហើយ ក្រោយពីបានឃើញចំណងជើងបូករួមជាមួយកាដូ ដែល កញ្ញា សុគន្ធ នីសា បានបង្ហោះពិតជាធ្វើឲ្យអ្នកដែលលួចស្រលាញ់តារាស្រីរូបនេះត្រេកអរយ៉ាងខ្លាំង ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺ លោក Tinyfy Lu ក៏បានធ្វើការចែករំលែករូបថតតុក្កតា របស់កញ្ញា សុគន្ធ នីសា ដែលបានបង្ហោះ ថែមទាំងបានសរសេរថា គូព្រេងឲ្យច្បាស់ក្រឡែតថែមទៀត 

តើតារាស្រីរូបនេះពិតជាយល់ព្រមបើកឱកាសឲ្យ តារាហ្វេសប៊ុក លោក Tinyfy Lu​ ធ្វើជាម្ចាស់បេះដូងរបស់នាងដែរ ឬ ទេ? ដូច្នេះហើយមានតែរង់ចាំឲ្យ កញ្ញា សុគន្ធ នីសា ចេញមកបកស្រាយដោយផ្ទាល់ទេ ៕










ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Sokun nisa