ភ្នំពេញ ៖ អតីតតារាចម្រៀងស្រី ដែលធ្លាប់ចាប់ដៃគូជាមួយនិងលោក នីកូ គឺ កញ្ញា ពេជ្រ សូលីកា ក៏ត្រូវបានមហាជនដឹងថា កញ្ញាកំពុងតែកាន់កាប់ដំណែងជាថៅកែស្រីក្នុងហាងមួយដែលមានឈ្មោះថា "bay_ounouk" ហើយក៏ទទួលបានជោគជ័យច្រើនណាស់ដែរ ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត តារាចម្រៀងម្នាក់ប្រចាំផលិតកម្ម ហង្ស មាស គឺកញ្ញា ទេព បូព្រឹក ដែលជាមិត្តជិតដិតរបស់ កញ្ញា ពេជ្រ សូលីកា បានបង្ហោះរូបថតផ្អែមល្អែមជាមួយគ្នាជាច្រើនសន្លឹក ហើយក៏សង្កេតឃើញថា សម្រស់របស់ម្ចាស់បទ "ខ្លួនឯងធ្វើបាបខ្លួនឯ" កាន់តែស្អាត ស្របពេលដែលអាជីវកម្មរបស់នាងក៏ទទួលបានជោគជ័យផងដែរ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Boprek