ភ្នំពេញ ៖ តារាចម្រៀងពីរដួងប្រចាំផលិតកម្ម ហង្ស មាស បានដឹកដៃគ្នាឆ្លងប្រទេសដើម្បីទស្សនាការប្រគំតន្ត្រីរបស់តារាចម្រៀង G-Dragon ដែលគ្រោងធ្វើនៅប្រទេសថៃ នឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃស្អែកនេះហើយ ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គេសង្កេតឃើញថា ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស ក៏បានស្លៀកពាក់អាវជាលក្ខណៈគូស្នេហ៍ទៀតផង ធ្វើឲ្យ Fans មានការចាប់អារម្មណ៍មិនតិចនោះទេ ហើយរឹតតែសង្ស័យចំពោះទំនាក់ទំនងក្រៅវិស័យសិល្បៈរបស់តារាចម្រៀងក្រោមទ្រនំតែមួយ ទាំង ២ ដួងនេះ ៕
ដោយ ៖ គន្ធា