CamNews

តារា 

Spider-man និង កម្មវិធីបិទចរន្តអគ្គិសនី“Earth Hour” ចូលរួមទាំងអស់គ្នាដើម្បីការពារពិភពលោក

នៅថ្ងៃព្រហស្បតិ ទី ១៣ ខែកុម្ភះ ឆ្នាំ ២០១៤ មានការចូលរួមសហការដ៏អស្ចារ្យជាលើកដំបូងមួយ គឺ វីរះបុរសពីងពាង Spider-man ត្រូវបានជ្រើសតាំងអោយក្លាយទៅជា អគ្គរាជទូតតំណាង កម្មវិធី បិទចរន្តអគ្គីសនី “Earth Hour” ដែលត្រូវបានរៀបចំដោយអង្គការ WWF (World Wide Fund for Nature) ជាមួយនិងសារជំរុញទឹកចិត្តអោយមនុស្សទាំងអស់ចូលរូម កាត់បន្ថយការ ប្រើប្រាស់ចរន្ត អគ្គីសនីដើម្បីក្លាយជាវីរះបុរសការពារពិភពលោកដូចមនុស្សពីងពាងដែរ។

 

លោក Andy Ridley ជា CEO និង Co-Founder នៃកម្មវិធីបិទចរន្តអគ្គីសនី “Earth Hour” និងលោក Jeff Blake ជា Chairman នៃផ្នែកទីផ្សារនិងចែកចាយអន្តរជាតិនៃផលិតកម្ម Sony Pictures Enter- tainment, បានចូលរួមបង្កើតអោយមានកម្មវិធីមួយគឺ Earth Hour Blue សំរាប់ អនុញ្ញាត អោយ មនុស្សទាំងអស់ជុំវិញពិភពលោកចូលរួមជាមួយគ្នាក្នុងកម្មវិធីបិទចរន្តអគ្គីសនីដ៏ល្បីដែលឆ្នាំនេះនិង ត្រូវធ្វើឡើងនៅក្នុងខែមិនាថ្ងៃទី២៩ វេលាម៉ោង ៨:៣០នាទីយប់។

Earth Hour ជាកម្មវិធីដែលប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ដែលតំរូវ អោយអ្នកចូលរួម ទាំងអស់ ផ្អាក ប្រើប្រាស់ចរន្តអគ្គីសនី អោយបានរយះពេលចំនួនមួយម៉ោង ក្នុងគោលបំណង ចូលរួម ចំនែកក្នុង ការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គីសនី ដើម្បីជួយរក្សា ការពារបរិស្ថាន នៅជុំវិញខ្លួន អោយ បានប្រសើរឡើង។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកដែលបានចូលរួមគឺកាត់តែច្រើនឡើងៗ ពីកន្លែង មួយទៅកន្លែងមួយ និងពីប្រទេសមួយទៅប្រទេសមួយផ្សេងទៀត ដែលក្នុងនោះ ក៏មានប្រទេស កម្ពុជាផងដែរ។

 

នៅក្នុងឆ្នាំនេះកម្មវិធីបិទចរន្តអគ្គីសនី Earth Hour និងត្រូវបានចូលរួមដោយ វីរះបុរសពីងពាង Spider-man នៅក្នុងភាពយន្ត The Amazing Spider-man 2 ក៏ដូចជាតួអង្គសំដែងរឿងផ្ទាល់ដូចជា Andrew Garfield, Emma Stone, Jamie Foxx និង អ្នកដឹកនាំរឿងលោក Marc Webb។ Andrew Garfield តួអង្គសំដែងជាវីរះបុរស ពីងពាង បាននិយាយថា “ខ្ញុំពិតជាមានមោទនភាព ណាស់ដែល វីរះបុរសពីងពាងបានក្លាយទៅជាវីរះបុរសអគ្គរាជទូតដំបូងគេបង្អស់តំនាងអោយកម្មវិធីបិទចរន្ត អគ្គីសនី Earth Hour ដែលគាត់កំពុងតែបង្ហាញ ទៅមនុស្សទាំងអស់ ថាយើងអាចក្លាយ ទៅជាវីរះ បុរសបាន ពេលដែលយើងបានប្រើថាមពលដែលយើងមាន ទៅជួយពិភពលោក។” គាត់ក៏បាន បន្ថែមទៀតថា “កម្មវិធីបិទចរន្តអគ្គីសនី Earth Hour នេះបានក្លាយទៅជា ហេតុផលមួយ ដែល ជំរុញ​អោយមានការផ្លាស់ប្តូរគួរអោយកត់សំគាល់ជុំវិញពិភពលោក ដូច្នោះហើយវា ក៏ជាហេតុផល មួយដែលបានធ្វើអោយក្រុមការងារផលិតភាពយន្តមនុស្សពីងពាង Spider-man របស់យើង ចូល រួមនូវសកម្មភាពដ៏រំភើបនេះផងដែរ។”

 

អំឡុងពេលនេះក៏មានកម្មវិធីរ៉ៃអង្គាសប្រាក់​ Earth Hour Blue ថ្មីដែលជាចំនែកមួយអនុញ្ញាត អោយ អ្នកចូលរួមជួយផ្តល់ជាប្រាក់តាមដែលអាចធ្វើបាន ដើម្បីយកទៅជួយ មនុស្សទូទាំង ពិភពលោក ដូចជា ផ្តល់នូវចង្រ្កានថាមពលទៅដល់គ្រួសារនៅ Madagascar, ជួយសហគមន៏នៅប្រទេស Philippines កសាងទួក fiberglass ដើម្បីការពារទប់ទល់ពីគ្រោះធម្មជាតិផ្សេងៗដូចជា គ្រោះរលក Typoon Haiyan និង យកប្រាក់ទៅប្រើជាទំនុកបំរុងសំរាប់ប្រើប្រាស់នៅក្នុងសួន Table Mountain National Park នៅ អាហ្រ្វិកខាងត្បូង និងសំរាប់កិច្ចការ ផ្សេងៗទៀតដែល កំពុងរៀបចំ សំរាប់ អនាគតដ៏ឆាប់។

អ្វីដែលធ្វើអោយវីរះបុរសពីងពាងក្លាយទៅជាអគ្គរាជទូតតំណាងកម្មវីធីដ៏អស្ចារ្យនេះគឺដោយសារតែ ការផលិតភាពយន្ត The Amazing Spider-man 2 ថ្មីត្រូវផលិតឡើង ដោយកាត់បន្ថយការ ចំនាយ លើផលិតផលដែលប៉ះព៉ាល់បរិស្ថានដូចជា ជៀសវាងមិនប្រើដបជ័រប្លាស្ទិកបានចំនួន 193,000 ដប, បរិច្ចាកនូវការដ្ឋាននិងគ្រឿងតុបតែងឆាក បន្ទាប់ពីថតចប់បានចំនួន 49 តោន និង កាត់បន្ថយ ចំនីអាហារក្នុងពេលថតដែលអាចបំរើដល់មនុស្ស បាន 5620 នាក់ផងដែរ។ នេះជាហេតុផល មួយ ចំនួនដែលបង្ហាញអោយឃើញថាតួអង្គវីរះបុរសពីងពាងពីភាពយន្ត The Amazing Spider-man 2 ពិតជាតួអង្គតែមួយគត់ដែលសាកសមធ្វើជាតំណាងអោយការការពារបរិស្ថានសំរាប់ពិភពលោកដ៏ ប្រសើរជាងមុន។

 

កម្មវិធីបិទចរន្តអគ្គីសនី និង អគ្គរាជទូត វីរះបុរសពីងពាង របស់ខ្លូននិងរួមគ្នា ជុំរុញទឹកចិត្ត ទៅ មនុស្សទាំងអស់អោយចូលរួមការពារពិភពលោកដើម្បីក្លាយទៅជាវីរះបុរសទោះបីអ្នកជាមនុស្ស ធម្មតាក៏ដោយ។


ប្រែសម្រួល ៖ លីលី
ប្រភព ៖ westec 


Tags: movie spiderman hollywood entertainment earth hour