ភាពយន្ត ៖ មានអារម្មណ៍ថាតានតឹងនឹងការបំពេញការងារ ក៏ដូចជាការសិក្សាដែរឬទេ? ដូច្នេះ តើមាន គម្រោង និងផែនការយ៉ាងណាខ្លះ ដើម្បីសម្រួល ក៏ដូចជា បន្ធូរបន្ថយ អារម្មណ៍ តានតឹង ទាំងនេះ? អញ្ជឹង ទេ ក្រុមការងារ យើងខ្ញុំ សូមណែនាំ ប្រិយមិត្ត មិត្តអ្នកអាន មកទស្សនាខ្សែភាពយន្តថៃ ទើប តែមកដល់ថ្មី ដែលមានចំណងជើងថា 367 DAYS HIM AND HER ឬ ៣៦៧ ថ្ងៃបងនិងអូន ។
គួរបញ្ជាក់ថា ៣៦៧ ថ្ងៃបងនិងអូន គឺ ជា ខ្សែភាពយន្តថ្មី ពីប្រទេសថៃ ដែលទើបតែមកដល់ប្រទេស កម្ពុជា និងមានការចាប់បញ្ចាំងហើយតាមបណ្តារោងភាពយន្តទំនើប នៅក្នុងរាជធានីភ្នំពេញ។ ៣៦៧ ថ្ងៃបងនិងអូន មានតួឯកប្រុសឈ្មោះថា Head និង តួឯកស្រីមានឈ្មោះថា Tine ។ គួររំឮកថា Head និង Tine បានស្រឡាញ់គ្នាអស់រយៈពេលជាយូរមកហើយ។ ពួកគេបានស្រឡាញ់ គ្នាកាលពី នៅវិទ្យា ល័យ និង បានបញ្ចប់ ការសិក្សា ជាមួយគ្នា ពីមហាវិទ្យាល័យ។ ស្នេហា របស់ពួកគេស្រាប់ក្លាយជា ទំនាក់ ទំនងស្នេហា ដែលពួកគេទាំងពីរនាក់នៅឆ្ងាយពីគ្នា តែចិត្ត នៅតែ នឹករឮកគ្នា បន្ទាប់ពី Tine បានទៅនៅទីក្រុងហុងកុងជាមួយម្តាយនាង។ ជា ខ្សែភាពយន្ត មាន គ្រប់រសជាតិ កំសត់ ផ្អែមល្ហែម រ៉ូមែនតិក និងកំប្លែង តើ នៅរង់ចាំដល់ណាទៀត តោះ ទៅ តាមដាន និងទស្សនាទាំងអស់គ្នា ចាប់ បញ្ជាំងគ្រប់រោងភាពយន្តទំនើប តិចមិនបានប្រាប់ណា តិច រកតិចសំបុត្រមិនទាន់ ដូច្នេះជម្រើសល្អ កក់សំបុត្រតាមប្រព័ន្ធអនឡាញទៅ ៖
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ៕