CamNews

តារា 

នាង Toey Jarinporn បដិសេដភ្លាមៗ ក្រោយត្រូវធ្វើការជាមួយសង្សារ ក្រោមហេតុផលមួយ

ថៃ ៖ នាង Toey Jarinporn បានសារភាពថា អ្នករៀបចំរបស់នាងបានទាក់ទងនាង ឲ្យអ្នកចូលរួមព្រឹត្តិការណ៍ជាមួយនិងមិត្តប្រុសរបស់នាង ប៉ុន្តែនាងក៏បដិសេដ ព្រោះថាខ្លួនពិតជាមិនចង់យកការងារមកទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងរឿងស្នេហារបស់នាងទេ ។ 

សម្រាប់ការជួបជុំជាមួយនឹងអ្នកគាំទ្ររបស់តារាស្រីកើតឆ្នាំ ១៩៩០ រូបនេះ បានឲ្យដឹងថា Fans ពិតជាមានការភ្ញាក់ផ្អើលមិនស្ទើរទេ នៅពេលដែលបានឃើញវីដេអូរបស់ លោក Alek teeradetch និយាយអំពីការលើកទឹកចិត្ត និងគាំទ្រដល់មិត្តស្រីខ្លួន បន្ទាប់ពីទទួលបាននូវខមមិនអាក្រក់ៗជាច្រើន ដូចជានៅក្នុងគណនីអុិនស្រ្តាក្រាមជាដើម ។ 

បើនិយាយអំពីការជួបជុំរវាងគ្រួសាររបស់នាង Toey Jarinporn និង Alek teeradetch វិញគឺ ពួកគាត់ទាំងសងខាងនៅមិនទាន់បានជួបគ្នានៅឡើយទេ ។ 

តួស្រីក្នុងរឿង "រលកជីវីត" រូបនេះបញ្ជាក់ថា សម្រាប់វិស្សមកាលនៅឆ្នាំថ្មីនេះ Toey Jarinporn នឹងធ្វើដំណើរកំសាន្តទៅកាន់ប្រទេសជប៉ុន ជាមួយនិងក្រុមគ្រួសាររបស់នាង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Alek teeradetch Toey Jarinporn