ភ្នំពេញ៖កំពូលតារាចម្រៀង ស្រីដ៏ល្បីប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា
ពេលនេះហាក់បីដូចជា មានភាពលេចធ្លោយ៉ាងខ្លាំង ជាមួយនឹងជីវិត ការងាររបស់នាង ដោយ
ថ្មីៗនេះ នាងទើបតែទទួលបាន តំណែងមួយទៀត ជំនួស កញ្ញា សុគន្ធ នីសា ដែលនាងរវល់តែ
កើបប្រាក់ នៅប្រទេសក្រៅ ហើយមិនខ្វល់ពីទីផ្សារ របស់ខ្លួនក្នុងស្រុក។ ភាពរីករាយជាមួយ នឹង
ទឹកប្រាក់នៅ ក្រៅប្រទេសរបស់ សុគន្ធ នីសា លើកនេះ បានធ្វើឲ្យ ឱក សុគន្ធកញ្ញា ឆក់យកតំ
ណែងរបស់នាង ដែលជាអ្នកតំណាងឲ្យផលិតផល Samsung ជា ក្រុមហ៊ុន ផលិតផលគ្រឿងអេ
ឡិចត្រូនិច ដ៏ធំមួយក្នុងប្រទេសកម្ពុជា។
មូលហេតុដែលធ្វើឲ្យ ឱក សុគន្ធកញ្ញា អាចឆក់តំណែងមួយនេះ បានដោយងាយស្រួល ក៏ព្រោះតែ
ភាពល្បីល្បាញរបស់នាងឡើងស្ទើរដល់កម្រិតកំពូល ហើយភាពល្បីល្បាញនោះក៏មានមួយចំណែក
ជា ការជួយជ្រោមជ្រែង ពីមិត្តប្រុសរបស់នាង គឺ តន្ត្រីករមាឌធំ លោក រ៉េតធីដូណា ដែលអ្នកណាៗ
ក៏ដឹងដែរថា ជាគូស្នេហ៍របស់នាង។ ជីវិតការងារសិល្បៈ ក៏ដូចជាការងារជាអ្នកតំណាងឲ្យផលិតផល
នានារបស់នាង សុទ្ធតែទទួលបានភាពជោគជ័យ ជាមោទនៈ ពោលគឺគ្មានតារារូបណា អាចប្រកួត
ប្រជែង ជាមួយនាងបានឡើយ។
ប៉ុន្តែបើយើងក្រឡេកមកមើល ជីវិតស្នេហារបស់នាងវិញ គឺមានភាពរកំារកូស កាន់តែខ្លាំងឡើងៗ
ហើយអ្វីដែលគួរឲ្យ កត់សម្គាល់ទៀតនោះ គឺមួយរយៈពេលចុងក្រោយនេះ បទចម្រៀង របស់ ឱក
សុគន្ធកញ្ញា លែងមានចំណែកស្នាដៃរបស់ រ៉េតធីដូណា ទៀតហើយ។ ហេតុផលដែលធ្វើឲ្យ ទំនាក់
ទំនងរបស់អ្នកទាំងពីរ ដើរដល់ផ្លូវទ័លបែបនេះ គឺដោយសារតែ ឱក សុគន្ធកញ្ញា មមាញឹកជាមួយនឹង
ការងារសិល្បៈខ្លាំងពេកហើយនាងមិនបានខ្វល់ខ្វាយ ជាមួយម្ចាស់សេ្នហ៍ ដែលខំជួយនាង តាំងពី
ចូលប្រឡូកក្នុង ពិភពសិល្បៈដំបូងនោះទេ ធ្វើឲ្យ រ៉េតធី ដូណា អាក់អន់ចិត្តយ៉ាងខ្លាំង ជាមួយនឹងភាព
ព្រងើយកន្តើយនេះ ។
ទន្ទឹមនឹង ភាពរវល់គ្មានពេលឈប់សំរាកនោះ ក៏នៅមានរនាំងដ៏ធំមួយទៀត គឺអ្នកម្តាយជាទីស្រឡាញ់
របស់នាង។ អ្នកម្តាយរបស់ ឱក សុគន្ធកញ្ញា ហាក់បីដូចជាមិន ពេញចិត្តជាមួយនឹង រ៉េតធី ដូណា នោះ
ទេ។ ភាពកតញ្ញូ នឹងការគោរចំពោះ អ្នកមានគុណរបស់ ឱក សុគន្ធកញ្ញា ក៏សម្រេចចិត្តផ្តាច់ ទំនាក់ទំ
នងសេ្នហាជាមួយ រ៉េតធី ដូណា ដោយមិនខ្វល់ពីភាពឈឺ ចាប់របស់លោកឡើយ។
ទោះបីជាទំនាក់ទំនង ស្នេហារបស់នាង ជាមួយតន្ត្រីករ រ៉េតធី ដូណា ត្រូវបានបញ្ចាប់ក៏ដោយ ក៏នាង
មិនបានដើរចេញពីផលិតកម្ម រស្មីហង្សមាស ដូចជា កញ្ញា សុគន្ធ នីសា ដែរ ព្រោះផលិតកម្មរស្មីហង្ស
មាសនេះហើយ ជាអ្នកធ្វើឲ្យនាង ទទួលបានភាពជោគជ័យ និងមានជីវិតហ៊ីហា ដូចសព្វថ្ងៃ។ ប៉ុន្តែអ្វី
ដែលចំឡែកនោះ គឺលោក រ៉េតធី ដូណា ទៅវិញទេ ដែលជាអ្នកដើរចេញពីផលិតកម្ម ដោយទុកឲ្យ ឱក
សុគន្ធកញ្ញា សោយសុខនៅទីនោះបន្តទៀត ទាំងក្ដីឈឺចាប់បំផុត៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល