CamNews

តារា 

កែវ ពេជ្រពិសី​ ត្រូវចោរ​២នាក់​ លួច​​យក​កា​បូប​ ពេល​បើក​ទ្វារ​រថយន្ត Lexus​ 470 ចុះ​ទិញ​ផ្កា

(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាហុងដា C១២៥ មិនចាំស្លាក់លេខ បានជិះមកឈប់ក្បែរ​រថយន្តឡិចស៊ីស៤៧០ របស់តារាសម្ដែង អ្នកនាង កែវ ពេជ្រពិសី ហើយបានបើកទ្វាររថយន្ដលូក យកកាបូបលុយ និងទូរស័ព្ទដៃ២គ្រឿងម៉ាក iPhone6 និងiPhone5 យកទៅបាត់ដោយសុវត្ថិភាព បង្កការភ្ញក់ផ្អើល កាលពីវេលាម៉ោង៥៖២០នាទីល្ងាចថ្ងៃ ទី២៨ខែធ្នូ២០១៥ នៅមុខចំណុចហាងលក់ផ្កា តាមបណ្តោយ ផ្លូវ៣៦០កែង១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញតារាសម្ដែង អ្នកនាង កែវ ពេជ្រពិសី បានរថយន្តឡិចស៊ីស ៤៧០មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AG.8100 បានមកចំណុចកើតហេតុខាងលើ ក៏ឈប់ទិញផ្កា ដោយឱ្យឈ្នួល២នាក់ ដែលមកជាមួយ និង​តារាសម្ដែងអ្នកនាង កែវ ពេជ្រពិសី មួយស្ទុះក្រោយ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា c125 មិនចាំស្លាក់លេខ បានជិះមកឈប់ក្បែរ និងរថយន្តឡិចចស៊ីស ៤៧០ របស់តារាសម្ដែងអ្នកនាង កែវ ពេជ្រពិសី ហើយបានបើកទ្វាររថយន្ដ លូកយកកាបូបលុយ ដោយក្នុងការបូបនោះមាន ទូរស័ព្ទដៃ២គ្រឿងម៉ាក iPhone6 និងiPhone5 និងប្រាក់ជាង១ពាន់ដុល្លារ ដែលសរុបការបាត់បង់ទាំងអស់ គឺប្រមាណ ជាង២ពាន់ដុល្លារ ។

ក្រោយកើតហេតុតារាសម្ដែង អ្នកនាង កែវ ពេជ្រពិសី បានត្រឹមតែទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋាបាលបឹងកេងកងទី៣ តែប៉ុណ្ដោះ៕


ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី



Tags: Nivoth Star news local news