CamNews

កីឡាអន្តរជាតិ 

Messi ព្រមាន Barcelona ថា កុំ​ទាន់​អាល​អរ ទោះ​ឈ្នះ Arsenal ២-០ ក្នុង​ជើង​ទី១ ក៏​ដោយ

(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi បានពញាក់អារម្មណ៍មិត្តរួមក្រុម FC Barcelona ទាំងអស់ ថា “Arsenal អាចវាយ បកឈ្នះវិញ ប្រសិនបើយើងភ្លេចខ្លួន និងអាល័យតែមោទនភាពចំពោះលទ្ធផលឈ្នះ ២-០ កាលពីជើងទី១នោះ” ។

កីឡាករដែលស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯង និងបំបែកកំណត់ត្រាស៊ុតចូលអ្នកចាំទី Petr Cech នោះបានថ្លែងប្រាប់ សារព័ត៌មាន Dailymail ថា វគ្គ១៦នៃ Champions League នៅមានដំណើរវែងឆ្ងាយទៀតមិនទាន់ត្រូវបានបញ្ចប់នៅ ឡើយទេ ហើយក្រុមកាំភ្លើងធំនៅមានកីឡាករល្អៗជាច្រើនដែលអាច រកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន នេះជាអ្វីដែល យើងត្រូវព្រួយបារម្ភនោះ ។

ស្រដៀងគ្នានេះដែរលោក Luis Enrique ក៏បានលើកឡើងដែរថា “យើងកំពុងស្ថិតក្នុងទីតាំងដ៏ល្អ ដែលអាចឈានទៅ វគ្គ៨ក្រុមចុងក្រោយបាន ប៉ុន្តែកីឡាករគ្រប់រូប បានចាត់ទុកថា អ្វីៗត្រូវបានបានបញ្ចប់ទៅហើយ ព្រោះបានយកឈ្នះ ២-០ នៅកីឡដ្ឋាន Emirates កាលពីជើងទី១នោះ តែកុំភ្លេចថា កីឡាករ Alexis Sanchez នៅតែជាឧបសគ្គសម្រាប់ ពួកយើងដដែល ព្រោះថាទឹកដីកីឡដ្ឋាន Camp Nou គេធ្លាប់រត់នៅទីនេះយ៉ាងស្ទាត់ មុនពេលគេចាកចេញទៅលេង នៅអង់គ្លេសនោះ” ។

សូមបញ្ជាក់ដែរថា ក្រុមកំពូលតារាង La Liga អ្នកមានបុណ្យ FC Barcelona នឹងបើកទ្វារពហុកីឡដ្ឋាន Camp Nou ស្វាគមន៍ក្រុមភ្ញៀវ Arsenal ក្នុងជើងទី២ នារាត្រីថ្ងៃពុធ ឈានចូលថ្ងៃរាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដោយតម្រូវឲ្យ ក្រុមមកពីអង់គ្លេសរកឲ្យបាន២គ្រាប់សិន មុននឹងចរចា ជាមួយក្រុមការពារតំណែងជើងឯករបស់អេស្ប៉ាញមួយនេះ នា ម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ៕

Alexis Sanchez របស់ Arsenal

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League Messi