CamNews

ប្លែកៗ 

ជនល្មើសស្នើឱ្យនគរបាលដូររូបថតតាមចាប់ខ្លួន ព្រោះវាអាក្រក់ពេក

សម្រាប់ជនល្មើសភាគច្រើន ការចុះផ្សាយរូបថតដើម្បីតាមចាប់ខ្លួនពីសំណាក់នគរបាល នឹងនាំ
ឱ្យពួកគេឆាប់គេចខ្លួនពួនអត្មា  ពួកគេត្រូវតែជៀសក្រុមសមត្ថកិច្ច។ ក៏ប៉ុន្តែ ក៏មានជនល្មើសខ្លះ
បានធ្វើផ្ទុយពីនេះ។

ជនល្មើសក្នុងករណីនេះ ថែមទាំងហ៊ានចូល comment លើសេចក្ដីប្រកាសតាមចាប់ខ្លួន ដែល
ត្រូវបានចុះផ្សាយនៅលើទំព័រ Facebook របស់នគរបាលព្រោះយល់ថា រូបថតរបស់ខ្លួនដែល
នគរបាល បានចុះផ្សាយនោះ វាអាក្រក់ខ្លាំងពេក។

រឿងរ៉ាវខាងលើនេះ កើតឡើងនៅក្នុងរដ្ឋ Victoria ប្រទេសអូស្ត្រាលី។ នគរបាល បានចុះផ្សាយ
សេចក្ដីប្រកាស តាមចាប់ខ្លួនជនល្មើសម្នាក់​ ដែលមានឈ្មោះថា Danny Damon ដោយសារ
បានបំពានច្បាប់ចរាចរណ៍ និងមានជាប់ទាក់ទិននឹងបញ្ហាគ្រឿងញៀន។ នៅពេលនគរបាល
កំពុងស្រាវជ្រាវតាមចាប់ខ្លួន ស្រាប់តែ Danny Damon លេចមុខលើ Facebook ហើយចូល
comment ទៅលើសេចក្ដីប្រកាសតាមចាប់ខ្លួនរបស់នគរបាល តំបន់ ​Victoria។

ជនល្មើសបានសរសេរថា​៖ "អស់លោក អាចប្រើប្រាស់រូបថតស្អាតជាងនេះ។ រូបនេះមើលទៅ
វាអាក្រក់ខ្លាំងណាស់"។ បុគ្គលិកនគរបាល ក៏ប្រញាប់តបវិញ ៖ "សួស្ដី Daniel សូមអញ្ជើញមក កាន់ការិយាល័យនគរបាលដែលនៅជិតបំផុត ហើយយើងនឹងជួយថតរូបថ្មី"។ ជនល្មើស ហាក់
មិនមានការភ័យខ្លាច នៅពេល comment បន្ត ៖ "ខ្ញុំក៏មានបំណងធ្វើដូច្នេះដែរ បន្ទាប់ពីទិញ
របស់របរមួយចំនួន។​ សូមត្រៀមមេធាវីម្នាក់ឱ្យខ្ញុំ និងត្រៀមអ្វីៗគ្រប់យ៉ាង"។

ថ្វីបើ Danny Damon មិនទាន់ត្រូវបាននគរបាលចាប់បានភ្លាមៗ ប៉ុន្តែ ការចូល comment របស់
ជននេះ ក្នុងទំពរ Facebook បានជួយឱ្យនគរបាល កំណត់បានទីតាំងដែលជននេះកំពុងលាក់
ខ្លួន។ ជននេះ អាចនៅក្នុងតំបន់ Melbourne ឬ Bendigo។ ក្រុមនគរបាលកំពុងអំពាវនាវ​ដល់
សាធារណជន ឱ្យជួយផ្ដល់ព័ត៌មាន ប្រសិនដឹងថា​ ជនល្មើសនៅទីណាពិតប្រាកដ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Mashable/Metro


Tags: Danny Damon Victoria police ជនល្មើស