CamNews

កម្មករអណ្តូងរ៉េ ១២នាក់ ត្រូវបានបាញ់សម្លាប់ នៅអាហ្វ្រិកខាងត្បូង

អាហ្វ្រិកខាងត្បូង៖ យ៉ាងហោចណាស់ មានកម្មករអណ្តូងរ៉ែ ១២នាក់ ត្រូវបានបាញ់សម្លាប់
ដោយប៉ូលិស ក្នុងការប៉ះទង្គិចហិង្សាមួយនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង។

យោងតាមបណ្តាញសារពត៌មាន BBC បានឱ្យដឹងថា   កម្មករអណ្តូងរ៉ែ ជាច្រើន  បានលើក
គ្នាមកតវ៉ា  ឱ្យថៅកែអណ្តូងរ៉ែ    ដំឡើងថ្លែងពលកម្មរបស់ពួកគេ ប៉ុន្តែថៅកែអណ្តូងរ៉ែ បាន
បធិសេធ  និង និយាយគំរាមថា  បើសិន   ជាកម្មករណាមិនព្រមចូលមកធ្វើការនៅថ្ងៃសុក្រ
នេះទេ កម្មករនោះនឹងត្រូវបណ្តេញចេញ។

ដូច្នេះ   ទើបធ្វើឱ្យក្រុមកម្មករអណ្តូងរ៉ែ   ខឹងសម្បារយ៉ាងខ្លាំង   បន្ទាប់មកបាននាំគ្នាមកតវ៉ា
ប្រឆាំងនឹងថៅកែអណ្តូងរ៉ែ   ដោយកាន់មកជាមួយនឹងកាំបិត  និងដំបង   ប៉ុន្តែត្រូវបានក្រុម
ប៉ូលិសធ្វើការរារាំ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមកម្មករទាំងនោះ។

ក្រោយមក ក្រុមកម្មករក៏បានតបតទៅវិញ   ដោយប្រើកាំបិត និងដំបង  វាយទៅលើប៉ូលិស
ហើយប៉ូលិសក៏សម្រេចចិត្ត បាញ់កាំភ្លើងទៅលើហ្វួងកម្មករ ដែលបណ្តាលឱ្យកម្មករអណ្តូង
រ៉ែ ១២នាក់ ត្រូវបានបាត់បង់ជីវិត៕

សូមទស្សនា រូបភាពវីដេអូ ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ BBC


Tags: Social South Africa Miners killed at South Africa's Lonmin Marikana mine