ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ អាប់ដេត ពីគេហទំព័រសារព័ត៌មានបរ ទេសស៊ីអិនអិន អោយដឹងថា ក្រុមជួយសង្គ្រោះ បានជួយសង្គ្រោះ កម្មករអណ្តូងរ៉ែ ៨ នាក់បាន ហើយ បន្ទាប់ពីពួកគេបានជាប់គាំង នៅក្នុងអណ្តូងរ៉ែមាស មួយកន្លែង បន្ទាប់ពីវាបានផ្ទុះឆេះកាល ពីពេលកន្លងទៅ ដើមសប្តាហ៍នេះ នេះបើតាមការអោយដឹងពី ក្រុមហ៊ុនផ្ទាល់តែម្តង។
គួរបញ្ជាក់ផងដែរថា អណ្តូងរ៉ែមាស មួយកន្លែងនេះ មានទីតាំងស្តិតនៅ តំបន់ Doornkop បានផ្ទុះ ឆាបឆេះ កាលពីដើមសប្តាហ៍នេះ ពោលគឺ នៅថ្ងៃអង្គារ ។ យោងតាមសេចក្តីថ្លែងការណ៍ ពីក្រុម ហ៊ុន Harmony Gold Mining Co អោយដឹងថាប្រតិបត្តិការរុករកនៅតែបន្តមាន ក៏ព្រោះតែព្យាយាម តាមស្វែងរក កម្មករទាំង ៩ នាក់ ដែលបានជាប់នៅក្រោមនោះ ។
ជាលទ្ធផល បន្ទាប់ពីមានការខិតខំ ប្រឹងប្រែង បំពេញភារកិច្ច ពីសំណាក់ ក្រុមការងារ សង្គ្រោះ បន្ទាន់ហើយនោះ កម្មករ ៨ នាក់ ត្រូវបានគេជួយសង្គ្រោះ ខណៈម្នាក់ផ្សេងទៀត នៅតែបន្តបាត់ ខ្លួននៅឡើយ ។ កន្លែងកើតហេតុ មានទីតាំងស្ថិតនៅ ភាគខាងលិចក្រុង Johannesburg ប្រទេស អាហ្វ្រិកខាងត្បូង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន
ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី .......
យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធាន.......
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក........
កូរ៉េខាងជើង បានបង្ហាញនូវគ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី ដែលប្រព័ន្ធផ្សាយរដ្ឋ បានចាត់ទុកថា.......
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានប្រកាសជាសាធារណៈ នូវគម្រោងលើកទឹកចិត្ដមួយ ដែលនឹងប្រើទឹកប្រាក់ ១.៩ ទ្រីលានដុល្លារ..............