CamNews

ប្លែកៗ 

Laptop របស់បុគ្គលិក NASA ផ្ទុកពេញដោយរឿង អាសអាភាស

កាលពីថ្ងៃទី ១៦ ខែមីនា កន្លងទៅនេះ FBI បានចាប់ខ្លួនលោក Bo Jiang ជាជនជាតិចិន និងជា
បុគ្គលិករបស់ NASA នៅមជ្ឍមណ្ឌលស្រាវជ្រាវអវកាស Hampton, Virginia។ Bo Jiang ត្រូវបាន
ចាប់ខ្លួនដោយសង្ស័យ មានបំណងយក Laptop មានផ្ទុកឯកសាររបស់ NASA ត្រលប់ទៅប្រទេស
ចិន។

ជាក់ស្តែង ក្រោយមករឿងរ៉ាវនេះបានប្រែក្លាយជារឿងកំប្លែងទៅវិញ ហើយក៏ល្អឡើងវិញចំពោះ
NASA ព្រោះមិនមានភស្តុតាងណាមួយពីបណ្តាព័ត៌មានដែលសំខាន់ ត្រូវបាន Bojiang ផ្ទុកក្នុង
Laptop ឡើយ ក្រៅពីនេះនៅ NASA បណ្តាគំរោងដែល Bo Jiang ធ្វើ ក៏មិនមានព័ត៌មានដែល
សំខាន់ច្រើនដែរ។ អ្វីដែល NASA បានរកឃើញនៅក្នុង Laptop របស់ Bo Jiang នោះគឺ មាន
Drive មួយផ្ទុកសុទ្ធដោយរឿងអាសអាភាស និងរឿងស្តីពីបទល្មើស។ ចំណែកមូលហេតុដែល
ត្រូវវិលត្រលប់ទៅប្រទេសចិនរបស់ Bo Jiang គឺមិនមែនរត់គេចទេ។ គាត់ត្រូវបានសំរាកពីការងារ
នៅ NASA ទន្ទឹមនឹង Visa របស់គាត់ផុតកំនត់ផងនោះ ដូច្នេះហើយទើបគាត់ត្រូវវិលត្រលប់ទៅ
ប្រទេសចិនវិញ ដើម្បីបន្ត Visa របស់ខ្លួន ក៏ដូចជាទៅលេងស្រុកកំណើតផងដែរ។

បណ្តាប្រភពព័ត៌មានរាយការណ៍ពីការរំលោភបំពានរបស់ Bo Jiang ត្រូវបានរលាយបាត់យ៉ាង
ឆាប់រហ័ស និងបន្ទាប់ពីការជំនុំជំរះជាច្រើនលើកមក Bo Jiang ត្រូវបានរួចផុតពីទោស ផ្ទុកឯក
សារសំងាត់ជាតិ ប៉ុន្តែត្រូវទទួលពិន័យ ពីទោសលួចយកទ្រព្យសម្បត្តិសាធារណៈ ៕

 ដោយ៖ សិលា
ប្រភព៖ K14


Tags: Laptop NASA employee filled porn film unbelievable strange