(កូរ៉េ)៖ តារាសម្តែង នាង Sandara Park បានបង្ហាញក្តីសង្ឃឹម កំឡុងពេលដំណើរកំសាន្តរបស់នាង ទៅកាន់ប្រទេសហ្វីលីពីន ហើយក៏បានណែនាំអ្នកទស្សនានូវភ្នំភ្លើង ដ៏តូចបំផុតមួយឈ្មោះថា «Taal Volcano» ហើយជាមួយនឹង ការបង្ហាញតាមកញ្ចក់ទូរទស្សន៍ KBS 2TV នេះដែរ ។
តារាស្រីកូរ៉េរូបនេះនិយាយថា ឆ្លៀតពេលសម្រាក ពីការងារដ៏មមាញឹក ទើបនាងអាចដើរកំសាន្តនៅហ្វីលីពីន ដែលជាកន្លែងកំណើតរបស់នាង ហើយក៏ចង់ណែនាំមនុស្សគ្រប់រូប ឲ្យស្គាល់កន្លែងកំសាន្តនៅទីនេះ ដូចគ្នាដែរ។
អ្វីដែលពិសេសជាងនេះ Sandara និយាយបែបលេងសើចថា នាងនឹងរៀបការ ជាមួយគេភ្លាម ប្រសិនបើមានបុរសសុំនាងរៀបការនៅទីនេះ។ មិនគ្រាន់តែដើរកំសាន្តទេ Sandara បានឆ្លៀតថត កម្មវិធី Battle Trip និងក៏ធ្វើជាអ្នកឲ្យពិន្ទុ ឬហៅថា Judge នៅក្នុងកម្មវិធី Talent Show នៅហ្វីលីពីនដែរ គ្រាន់តែនាងមិនថតខ្សែភាពយន្តភាគ ចំណាយរយៈពេលយូរប៉ុណ្ណោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង