CamNews

ព័ត៌មានអន្តរជាតិ 

ចិន មិនធ្លាប់គិតថា អស់សង្ឃឹមក្នុងការ រុករកយន្តហោះ ម៉ាឡេស៊ី បាត់ខ្លួននោះទេ

ព័ត៌មានអន្តរជាតិ ៖ រយៈពេលជាង ១ សប្តាហ៍កន្លងមកនេះ ប្រតិបត្តិការជួយរុករក យន្តហោះ ម៉ា ឡេស៊ីដែលបានបាត់ខ្លួន ត្រូវបានរកអោយឃើញថា មានការចួលរួម ជាពិសេស ពីសំណាក់ក្រុម បណ្តាប្រទេសច្រើនជាង ១០ នៅក្នុងតំបន់ ដោយនៅក្នុងនោះ ក៏មាន ក្រុមកម្លាំង មកពីប្រទេស ចិនដូចគ្នាដែរ តែបើតាមរបាយការណ៍ ពុំទាន់មានតម្រុយជាក់ស្តែងណាមួយនៅឡើយនោះទេ នេះ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ិនហួរ ។

យ៉ាងណាមិញ បើតាមការអោយដឹងរដ្ឋាភិបាល ប្រទេសចិន ពុំធ្លាប់គិតថា អស់សង្ឃឹម ឬក៏បោះ បង់ចោលក្នុងការរុករក យន្តហោះ បាត់ខ្លួននោះទេ ពោល មិនដកថយ កម្លាំងរុករកនោះទេ តែ ផ្ទុយមកវិញ នឹងបន្តរុករក ទាំងដែនទឹក និង លើគោក ដោយនៅក្នុងនោះ មានការប្រាស្រ័យទាក់ ទងក៏ដូចជា រក្សាបាននូវទំនាក់ទំនង ជានិច្ចជាមួយនឹង បណ្តាប្រទេស ផ្សេងៗទៀត ។

ប្រភពបន្តថា កម្លាំងចម្រុះរបស់ចិន រួមមាន យន្តហោះចម្បាំង នាវាចម្បាំង ក៏ដូចជា ឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿងនោះ ត្រូវបានគេមើលឃើញថា មួយចំនួន កំពុងតែរុករក នៅឯឈូង សមុទ្រប្រទេស ថៃ ខណៈមួយចំនួនផ្សេងទៀត ឆ្ពោះទៅមហាសមុទ្រ ឥណ្ឌា និងជាច្រើនគ្រឿងផ្សេងទៀត ក៏កំពុង តែរុករក នៅឯជ្រោយ ម៉ាឡាកា ប្រទេស ម៉ាឡេស៊ី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States