CamNews

តារា 

ពេជ្រ សោភា ផ្ទុះ​កំហឹង​ខណៈ​ដែល​ គេ​ចោទ​ប្រកាន់ម្តាយ​របស់​ខ្លួន ​ថា​ជា​វៀត​ណាម

ភ្នំពេញ៖ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយនៅថ្ងៃនេះ ដោយថាម្តាយរបស់
តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា ត្រូវបានគេចោទប្រកាន់
ថា ត្រូវគេដេញចេញមិនឲ្យបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។ ការ
ចុះផ្សាយនេះ មិនបានប៉ុន្មានម៉ោងផង ក៏ត្រូវបានតារាស្រីរូបនេះចេញ មុខច្រានចោលព័ត៌មាននេះ
ដោយផ្ទុះកំហឹង ខឹងអ្នកសរសេរអត្ថបទនេះថា ជារឿងមិនពិតនិងធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស
ម្តាយរបស់នាង និងគ្រួសារ។

តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា ពេជ្រ សោភា បានប្រាប់ Looking TODAY តាមទូរស័ព្ទ នៅល្ងាច
ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣នេះថា នាងពិតជាខឹងខ្លាំងណាស់ គ្រាន់តែឃើញព័ត៌មានចុះផ្សាយ
បែបនេះភ្លាម មិនអាចទប់កំហឹងបានទេ ហើយនាងពិតជាឆ្ងល់ណាស់ថា គេបានព័ត៌មានមកពីណា ហើយបើសិនជាថាព័ត៌មាននេះចុះផ្សាយ ជាការពិតគួរតែចេញមុខមក និយាយជាមួយនាងដោយ
ផ្ទាល់ ព្រោះនាងមិនចូលចិត្តអ្នកណា និយាយសរសេរព័ត៌មានមិនពិត ហើយប៉ះពាល់ជាមួយ ឪពុក
ម្តាយរបស់នាងទេ ។ ការសរសេរព័ត៌មានបែបនេះ គឺមានន័យថាមើលងាយកិត្តិយស ម្តាយរបស់
នាង ហើយនាងនិង ម្តាយកំពុងតែរង់ចាំការចេញមុខ មកបកស្រាយពីអ្នកដែល សរសេរព័ត៌មាននេះ
បើតាមនាងមើលព័ត៌មាន នេះគេសរសេរថាមានប្រភព បង្ហើបប្រាប់ដូច្នេះគួរតែចេញមុខមកនិយាយ
ទល់មុខគ្នាឲ្យច្បាស់ និងនាំនាងទៅជួបប្រភពនោះផង។

កញ្ញា ពេជ្រ សោភា បានប្រាប់ដោយសម្តីខ្លាំងៗថា “ខ្ញុំគ្រាន់តែឃើញព័ត៌មាននេះ ភ្លាមគឺខឹងខ្លាំង
មែនទែន គេថាម្តាយរបស់ខ្ញុំត្រូវគេបណ្តេញ ចេញមិនឲ្យបោះឆ្នោតគេថា ម្តាយរបស់ខ្ញុំជាជនជាតិ
វៀតណាម គេមានភស្តុតាំងអីមក និយាយថាម្តាយរបស់ខ្ញុំត្រូវគេបណ្តាញ ចេញពីការិយាល័យបោះ
ឆ្នោត បើសិនជាគេអះអាងថាជាការពិតមែន គួរតែប្រាប់ខ្ញុំឲ្យច្បាស់ថា ការិយាល័យណាមួយដែល
ដេញម្តាយរបស់ខ្ញុំ ម៉ោងប៉ុន្មាននៅសង្កាត់ណា និយាយឲ្យច្បាស់មកហើយ បើគេថាដឹងតាមប្រភព
ជាប់សែស្រឡាយខ្ញុំ ជួយនាំខ្ញុំទៅជួបប្រភពនោះ ដោយផ្ទាល់ដើម្បីសួរ ឲ្យដឹងរឿងមិនមែន ចេះតែ
ចុះផ្សាយរឿងមិនពិតឆ្លៀត ធ្វើឲ្យវេបសាយខ្លួនឯងល្បីបែបនេះទេ ” ។

តារាចម្រៀងថ្គាមខ្លារូបស្រស់រូបនេះ បានបញ្ចេញប្រតិកម្មមិនពេញចិត្តទៀតថា សម្រាប់នាងមិន
ដែលបិទទូរស័ព្ទទេ គឺបើក២៤ម៉ោង ដូច្នេះមុននិងអ្នកចុះផ្សាយ ព័ត៌មានណាមួយពី នាងនិងគ្រួសារ
គួរណាស់តែតេមកសួរនាងមុនមិនមែន ចង់ធ្វើឲ្យខ្លួនឯងល្បី (វេបសាយ) “ ម្តាយឪពុកខ្ញុំគ្រាន់តែ
ទៅដល់ឃុំសង្កាត់ ការិយាល័យបោះឆ្នោតភ្លាម គឺមានការស្វាគមន៍ជាច្រើន អំពីអ្នកដែលទៅបោះ
ឆ្នោត នៅក្នុងភូមិសង្កាត់ ខ្ញុំសូមមិននិយាយពីឃុំសង្កាត់ កន្លែងណាទេខ្ញុំចង់ឲ្យវេបសាយនោះ
បញ្ជាក់ឲ្យខ្ញុំឲ្យច្បាស់ថា នៅភូមិសង្កាត់មណ្ឌលមួយណា ហើយនៅមណ្ឌលមួយណា ដែលដេញ
ម្តាយខ្ញុំ អ្នកនិយាយប៉ះពាល់ជាមួយខ្ញុំ បានតែនេះប៉ះពាល់ជាមួយម្តាយ របស់ខ្ញុំពិតជាខឹងខ្លាំង
ណាស់ហើយកុំឆ្លៀតឱកាសចុះផ្សាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ធ្វើឲ្យខ្លួនឯងល្បីបែបនេះ”។

កញ្ញា សោភា ក៏នៅតែអះអាងដដែលថា នាងចង់ជួបដោយផ្ទាល់ជាមួយ អ្នកចុះផ្សាយព័ត៌មាននេះ
ដដែលបើអ្នកចង់បើកវ៉េបសាយត្រូវ តែមានឆន្ទះចុះផ្សាយរឿងឲ្យពិត នាងបានរៀនត្រឹមតែថ្នាក់ទី
១១ មិនបានរៀនខ្ពស់ទេហើយនាង នៅតែរង់ចាំមើលថាខាងវេបសាយ មួយនេះមានអ្វីមកដោះ
ស្រាយ ចំពោះមុខរបស់នាងនិងម្តាយ “ខ្ញុំជឿជាក់ថាគ្មានអ្នកណានិយាយប្រាប់អ្នកឯងទេ(វេបសាយ)
នេះគ្រាន់តែជាលេសរបស់អ្នកឯង ក្នុងការឆ្លៀតឱកាសចង់ល្បី ឆក់ឱកាសខុសមនុស្ស ”៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sophea entertainment khmer star singer hangmeas