CamNews

ភាពយន្ត 

ទស្សនិកជននឹងឃើញសត្វដាយណូស័រច្រើនជាងមុននៅក្នុងរឿង Jurassic World: Fallen Kingdom នេះ

កំសាន្ត ៖ ការចាប់ផ្តើមរឿងដាយណូស័រនេះដំបូងគឺកាលពី២៥ឆ្នាំមុនដែលរឿងនោះមានចំណងជើងថា “Jurassic Park” ដែលបានប្រែពីរឿងបែបវិទ្យាសាស្រ្ត បច្ចេកវិទ្យាទៅជារឿងបែបវិទ្យាសាស្រ្ត ផ្សងព្រេងវិញ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៥ រឿងដែលទាក់ទងជាមួយសត្វដាយណូស័របានត្រឡប់មកវិញដែលមានចំណងជើងថា “Jurassic World” ។'

ក្នុងឆ្នាំ២០១៨នេះរឿង “Jurassic World” បានចេញភាគ២ដែលមានចំណងជើងថា “Jurassic World: Fallen Kingdom” និយាយពីអ្វីដែលបានកើតឡើងបន្ទាប់ហេតុការណ៍ដែលបានកើតឡើងនៅក្នុងរឿង “Jurassic World” វគ្គ១។​ យើងមិនត្រឹមតែឲ្យឃើញពីអតីតកាលនោះទេ ប៉ុន្តែទស្សនជិកជននឹងបានឃើញពីអនាគតផងដែរ។ ដំណើរផ្សងព្រេងជួយសត្វដាយណូស័រដែលអាចនឹងស្លាប់ដោយសារតែភ្នំភ្លើងជិតផ្ទុះមួយនៅលើកោះនោះ។

ការផ្សងព្រេងដ៏គ្រោះថ្នាក់មួយនោះគឺលើសពីអ្វីដែលអ្នកទស្សនាគិតទៅទៀត។ អនាគតដែលមនុស្សមួយចំនួនគិតថាល្អ ប៉ុន្តែបែរជានាំមកនូងផលវិនាសទៅវិញ។ តើពេលនោះOwen និង Clair នឹងត្រូវធ្វើយ៉ាងណា?

តួសម្តែងក៏ដូចជាអ្នកដឹកនាំរឿងក៏បានបង្ហើបឲ្យដឹងថាទស្សនិកជននឹងបានឃើញសត្វដាយណូស័រច្រើនជាងភាគមុនៗទៅទៀត។ កុំភ្លេចមកទស្សនារឿង Jurassic World: Fallen Kingdom ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article